រដ្ឋមន្ត្រីការបរទេសលោក Lavrov បានឲ្យដឹងថា ប្រការដ៏សំខាន់បំផុតសម្រាប់រុស្ស៊ី គឺធានាសន្តិសុខរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ។ រូបថត៖ EPA |
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានស្វាគមន៍គោលជំហររបស់លោកប្រធានាធិបតី Donald Trump លើការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ ដោយសង្កត់ធ្ងន់ថា ការផ្អាកជំនួយយោធារបស់អាមេរិកដល់អ៊ុយក្រែន "អាចជួយបញ្ឈប់ជម្លោះនៅអ៊ុយក្រែនបានយ៉ាងឆាប់រហ័ស"។
ចំពោះបញ្ហាបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់សហភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសលោក Lavrov បានឲ្យដឹងថា នេះមានន័យថា "សហភាពអឺរ៉ុប និងប្រទេសណាតូចូលរួមដោយផ្ទាល់ និងជាផ្លូវការក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី"៕

