អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ រូបថត៖ Alexander Zemlianichenko/Pool via REUTERS |
ទោះជាយ៉ាងណាក៏ដោយ បើតាមលោក Dmitry Peskov រុស្ស៊ីមិនទាន់ទទួលបានការឆ្លើយតបពីអ៊ុយក្រែននៅឡើយទេ។ លោកបានឲ្យដឹងថា រុស្ស៊ីអរគុណប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែនតាមមធ្យោបាយការទូត។ អ្នកការទូតរុស្ស៊ីបានឲ្យដឹងថា បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីឈានដល់ដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
មុននេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីចង់ដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយសន្តិវិធី។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលុបបំបាត់ឫសគល់នៃជម្លោះរវាងប្រទេសទាំងពីរ៕

