រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ REUTERS)

មេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ថា រាល់កិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ីគួរតែធ្វើឡើងនៅក្នុងប្រទេសអឺរ៉ុបដែលមានទស្សនៈអព្យាក្រឹតដូចជាស្វីស ឬអូទ្រីស ហើយមិនមែននៅទីក្រុងម៉ូស្គូនោះទេ។ លើសពីនេះ លោក Zelensky ក៏មិនជំទាស់នឹងការរៀបចំកិច្ចប្រជុំនៅប្រទេសទួរគី ដែលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងជាផ្នែកមួយនៃអឺរ៉ុបផងដែរ។

នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រធានាធិបតីលោក Vladimir Putin បានត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ប្រសិនបើបញ្ហាទាំងអស់ដែលត្រូវពិភាក្សានៅកម្រិតខ្ពស់បំផុត ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ហើយអ្នកជំនាញ និងរដ្ឋមន្ត្រីនឹងធ្វើអនុសាសន៍ សមស្រប។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា នៅពេលឆ្ពោះទៅរកលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយជាមួយអ៊ុយក្រែន ការកំណត់យន្តការអនុវត្តនិងធានាលក្ខណៈយូរអង្វែងនៃឯកសារ នឹងក្លាយជាកត្តាសំខាន់។ លោក Lavrov បាននិយាយថា ជម្រើសដ៏ល្អបំផុតដើម្បីធានាសន្តិសុខសម្រាប់អ៊ុយក្រែននឹងផ្អែកលើការពិភាក្សាពីមុនរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវក្នុងខែមីនា ឆ្នាំ ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។

នៅព្រឹត្តិការណ៍ពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីរុស្ស៊ី-អាមេរិក-អ៊ុយក្រែន និងធានាសន្តិសុខសម្រាប់អ្នកចូលរួមទាំងអស់៕