យោងតាមរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ប្រទេសរុស្ស៊ីនឹងមិនពេញចិត្តចំពោះសេណារីយ៉ូនៃការដោះស្រាយជម្លោះជាមួយអ៊ុយក្រែនដោយមិនគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់រុស្ស៊ីក្នុងវិស័យសន្តិសុខនោះទេ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវលុបបំបាត់និងទប់ស្កាត់រាល់ការរំលោភបំពានលើសិទ្ធិរបស់អ្នកនិយាយភាសារុស្ស៊ីនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ រូបថត៖ YURI KOCHETKOV/REUTERS

នៅក្នុងការវិវឌ្ឍន៍មួយពាក់ព័ន្ធ រុស្ស៊ី និងអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរអ្នកទោសបន្ទាប់ យោងតាមកិច្ចព្រមព្រៀងដែលសម្រេចបាននៅប្រទេសទួរគី។ បន្ទាប់ពីការចរចារចំនួន២លើក រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ភាគីទាំងពីរបានយល់ព្រមផ្លាស់ប្តូរអ្នកទោសតាមរូបមន្ត ១.០០០ ប្តូរយក ១.០០០ ក៏ដូចជាការដោះដូរទាហានវ័យក្មេងដែលរងរបួសយ៉ាងធ្ងន់ធ្ងរ មានអាយុក្រោម ២៥ ឆ្នាំក្នុងទម្រង់ "ទាំងអស់សម្រាប់ទាំងអស់" ដែលមានបរិមាណមិនតិចជាង ១.០០០នាក់ពីភាគីនីមួយៗ៕