នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិអបអរសាទរអ្នកសារព័ត៌មានក្នុងឱកាសខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិ លើកទី១៩ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ពេញមួយកំណាត់ផ្លូវប្រវត្តិសាស្ត្រ ១០០ ឆ្នាំរបស់ខ្លួន សារព័ត៌មានបដិវត្តន៍វៀតណាមបានអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់ ដោយអះអាងនូវតួនាទីរបស់ខ្លួនជាអាវុធនយោបាយ វប្បធម៌ និងមនោគមវិជ្ជាដ៏មុតស្រួចនិងសំខាន់។

អ្នកសារព័ត៌មាន Nguyen Thi Huong Lan នាយកដ្ឋានព័ត៌មាន VOV1 តាងនាមក្រុមអ្នកនិពន្ធ ទទួលបានរង្វាន់ A សម្រាប់ស៊េរីអត្ថបទចំនួន ៣៖ “រក្សាភាពភាពរឹងមាំនៅចំពោះមុខគ្រោះធម្មជាតិ” (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ សារព័ត៌មានបដិវត្តន៍បានដើរតួនាទីយ៉ាងសំខាន់ពិសេស បង្កើតការលើកទឹកចិត្ត បំផុសគំនិត ប្រាថ្នាអភិវឌ្ឍន៍ ស្ថាបនាតម្លៃថ្មីសម្រាប់ប្រទេសជាតិ; បំផុសបំណងប្រាថ្នាសម្រាប់ប្រទេសវៀតណាមដ៏ខ្លាំងមាំមួន វិបុលភាពនិងពោរពេញដោយទឹកចិត្តសប្បុរស; ផ្សព្វផ្សាយសេចក្តីប្រាថ្នាយ៉ាងទូលំទូលាយដល់មនុស្សគ្រប់វណ្ណៈក្នុងសង្គមទាំងមូល។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ ក៏បានស្នើថា សារព័ត៌មានបដិវត្តន៍ត្រូវតែជាអ្នកត្រួសត្រាយក្នុងការចាប់យកនិងអនុវត្តបច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់ប្រសិទ្ធភាពទំនាក់ទំនង។ ទន្ទឹមនឹងនោះ ត្រូវតែជាវេទិកាបើកចំហសម្រាប់ប្រជាជនក្នុងការបញ្ចេញគំនិត និងសេចក្តីប្រាថ្នា ចូលរួមក្នុងការត្រួតពិនិត្យ និងរិះគន់សង្គម៕