ព្រឹត្តិការណ៍នេះគឺជាសកម្មភាពឆ្ពោះទៅខួបលើកទី ៨០ ទិវាបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) អបអរសាទរខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធាន ហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥) និងខួបលើកទី ១០០ ទិវាសារ ព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥)។
លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមថ្លែងសុន្ទរកថាបើកមហោស្រពសារព័ត៌មាន។ (រូបថត៖ VOV) |
“យើងត្រូវតែយកការច្នៃប្រឌិតនវានុវត្តន៍ ជាកម្លាំងចលករ យកបច្ចេកវិទ្យាជា ឧបករណ៍ដើម្បីលើកកំពស់សារព័ត៌មានវៀតណាម។ ជាងនេះទៅទៀត ត្រូវហ៊ាន ផ្លាស់ប្ដូរថ្មីពីខាងក្នុង ផ្លាស់ប្ដូរថ្មីផ្នត់គំនិត ក្នុងការដឹកនាំសារព័ត៌មាន ផ្លាស់ប្ដូរថ្មីគំរូ ការិយាល័យកាសែត វិធីសាស្រ្តផលិត និងចែកចាយខ្លឹមសារ និងផ្លាស់ប្ដូរថ្មីទំនាក់ ទំនងរវាងសារព័ត៌មាននិងសាធារណៈជនផងដែរ។ សារព័ត៌មានត្រូវធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវតួនាទីបដិវាទសង្គម ការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស ពង្រឹងមហា សាមគ្គីភាព បង្កើតភាពជាឯកឆ័ន្ទ បំផុសស្មារតីស្នេហាជាតិ និងមោទនភាពជាតិ សេចក្ដីប្រាថ្នាចង់លះបង់ រួមចំណែកនាំប្រទេសជាតិឈានចូលយុគសម័យថ្មី យុគសម័យរុងរឿង អរិយធម៌ វិបុលភាព និងស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម”។
បណ្ដាតំណាងមកទស្សនាស្តង់តាំងបង្ហាញរបស់វិទ្យុសំឡេងវៀតណាម។ (រូបថត៖ VOV) |


