អ្នកជំនាញសេដ្ឋកិច្ច ចូលរួមការពិភាក្សានៅក្នុងសិក្ខាសាលា។ (រូបថត៖ Ngoc Anh/VOV) |
នៅក្នុងសិក្ខាសាលា អ្នកជំនាញសេដ្ឋកិច្ចបានវិភាគដំណើរការអភិវឌ្ឍន៍គោល នយោបាយ តួនាទីរបស់សហគ្រាសឯកជនក្នុងការវិនិយោគលើការស្រាវជ្រាវ វិទ្យាសាស្ត្រ ការអនុវត្តបច្ចេកវិទ្យា និងនវានុវត្តន៍; ស្នើយន្តការ និងគោលនយោបាយ ជំរុញសហគ្រាសវៀតណាមចូលរួមយ៉ាងសកម្មក្នុងខ្សែសង្វាក់តម្លៃសកលក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលខាងមុខ។ តំបន់សេដ្ឋកិច្ចឯកជនដើរតួនាទី កាន់តែធំធេងក្នុងការបង្កើតការងារ កំណើនសេដ្ឋកិច្ច និងនវានុវត្តន៍។ ដើម្បីពង្រីក សក្តានុពលនេះឲ្យបានអតិបរមា វៀតណាមចាំបាច់ត្រូវបន្តកែលម្អស្ថាប័ន បង្កើត បរិយាកាសធុរកិច្ចអំណោយផល ការពារសិទ្ធិទ្រព្យសម្បត្តិ ហើយលើកទឹកចិត្តការ ច្នៃប្រឌិតក្នុងតំបន់សេដ្ឋកិច្ចឯកជនផងដែរ៕

