អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ធ្វើសន្និសីទសារព័ត៌មាននៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Al Drago)
មុននោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបជាមួយប្រធានា ធិបតីរុស្ស៊ី លោក Putin ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky និងថ្នាក់ដឹកនាំ ប្រទេសអឺរ៉ុបមួយចំនួន ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន។ បន្ទាប់ពីជំនួបទាំងនេះ សេតវិមានកំពុងរៀបចំជំនួបរវាងប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីអ៊ុយក្រែន ក្រោម ការគាំពារពីប្រធានាធិបតីអាមេរិក។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងថា៖
“បន្ទាប់ពីកិច្ចចរចាប្រកបដោយជោគជ័យកាលពីម្សិលមិញ លោកប្រធានាធិបតី Trump បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Putin ហើយលោក Putin បានយល់ព្រមចាប់ផ្តើមដំណាក់កាលបន្ទាប់នៃដំណើរការសន្តិភាព ដែលជា ជំនួបរវាងលោកប្រធានាធិបតី Putin និងលោកប្រធានាធិបតី Zelensky បន្ទាប់មក ប្រសិនបើចាំបាច់ នឹងមានជំនួបត្រីភាគីរវាងលោកប្រធានាធិបតី Putin លោកប្រធានា ធិបតី Zelensky និងលោកប្រធានាធិបតី Trump។ លោកអនុប្រធានាធិបតី Vance លោករដ្ឋមន្រ្តីការបរទេស Rubio និងលោកបេសកជនពិសេស Witkoff នឹងបន្តសម្រប សម្រួលជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីអនុវត្តន៍កិច្ចការនេះ។ ឥឡូវនេះ ទីបំផុតយើង អាចឃើញពន្លឺនៅចុងផ្លូវរូង ក៏ដូចជាឱកាសសម្រាប់សន្តិភាពយូរអង្វែងផងដែរ”។
លោកស្រី Karoline ក៏បាននិយាយផងដែរថា លោកប្រធានាធិបតី Donald Trump បានច្រានចោលលទ្ធភាពដាក់ពង្រាយទាហានអាមេរិកទៅកាន់អ៊ុយក្រែន ដូចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខសម្រាប់ប្រទេសនេះ សំដៅឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី៕