ការសម្ដែងសិល្បៈនៅពិធី។ (រូបថត៖ VOV) |
ពិធីមិទ្ទីញមានការចូលរួមពីមនុស្សប្រមាណ ៣០០នាក់ ដែលជាកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម ទីភ្នាក់ងារអមស្ថានទូត តំណាងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) និងសហគមន៍ជន វៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកម្ពុជា។
ក្នុងពិធីនេះ ក្រៅពីការចែករំលែក និងក្រឡេកមើលឡើងវិញនូវដំណើរអភិវឌ្ឍន៍ របស់វៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក និងទំនាក់ទំនងវៀតណាម-កម្ពុជា សហគមន៍ជនវៀតណាមក៏បានរីករាយជាមួយការសម្តែងសិល្បៈដ៏វិសេសវិសាលរបស់ក្រុមសិល្បមកពីទីក្រុងហូជីមិញ និងការសម្តែងដោយកុមារដែលជាកូនៗរបស់បងប្អូន អាណិកជនវៀតណាមនៅកម្ពុជា ជាមួយនឹងខ្លឹមសារសរសើរមាតុភូមិ និងមិត្តភាព ប្រពៃណីរវាងវៀតណាម និងកម្ពុជា៕

