តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង កុងស៊ុល Nguyen Thanh Tan ថ្លែងនៅពិធី។ (រូបថត៖ VOV) |
កុងស៊ុល Nguyen Thanh Tan បានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅកម្ពុជាគឺជា “អ្នកនាំសាររបស់ប្រជាជន” ដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ។ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង នឹងរួមដំណើរ ជាមួយបងប្អូនជនរួមជាតិជានិច្ច ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងប្រជាជននៃបណ្ដាខេត្តភាគពាយ័ព្យកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើន រួមចំណែកកសាងសហគមន៍ប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព។ ចូលរួមក្នុងពិធីនេះ លោក Nguyen Cong Nguyen ប្រធានសមាគមខ្មែរ-វៀត ណាម សាខាខេត្តប៉ៃលិន បានឲ្យដឹងថា៖
“ក្នុងឱកាសនៃពីធីបុណ្យជាតិដ៏ឧត្តុង្គឧត្តមនេះ សម្រាប់អ្នកដែលរស់នៅ និងធ្វើ ការឆ្ងាយពីមាតុភូមិ ក្នុងបេះដូងអាណិកជនវៀតណាមម្នាក់ៗ សុទ្ធតែពោរពេញដោយ អារម្មណ៍នឹករលឹកដល់មាតុភូមិ។ ទិវាបុណ្យជាតិ គឺជាឱកាសសម្រាប់បងប្អូនអាណិក ជនវៀតណាម ដើម្បីបង្ហាញពីការដឹងគុណចំពោះមនុស្សជំនាន់មុន ដែលបានលះបង់ ដើម្បីមាតុភូមិបានដូចសព្វថ្ងៃនេះ”៕

