កំពង់ផែ Los Angeles នៅ San Pedro កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ (រូបថតឯកសារ៖ REUTERS/Mike Blake)

នេះគឺជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និង EU ដែលភាគីទាំងពីរសម្រេចបាននាថ្ងៃទី ២១ សីហា។

យោងតាមសេចក្តីថ្លែងការណ៍រួម បន្ទះឈីប ឱសថ និងឈើពី EU ក៏នឹងត្រូវទទួលពន្ធ ១៥% ដែលទាបជាងពន្ធដែលអាមេរិកគ្រោងដាក់លើទីផ្សារផ្សេងទៀត។ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានយល់ព្រមអនុវត្តតែពន្ធគយដែលមានស្រាប់ (MFN) តិចជាង ១៥% ចាប់ពីថ្ងៃទី ១ខែកញ្ញា លើយន្តហោះ និងគ្រឿងបន្លាស់ពីសហភាពអឺរ៉ុប។

សេចក្តីថ្លែងការណ៍នេះបញ្ជាក់ជាថ្មីអំពីបំណងរបស់សហភាពអឺរ៉ុប ក្នុងការ ទិញឧស្ម័នធម្មជាតិរាវ (LNG) ប្រេងនិងថាមពលនុយក្លេអ៊ែរតម្លៃ ៧៥០ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក រួមជាមួយនឹងបន្ទះឈីបបញ្ញាសិប្បនិម្មិតដែលមានតម្លៃ ៤០ ពាន់លានដុល្លារអាមេរិក។ ឯកសារនេះក៏បានរំលឹកឡើងវិញនូវផែនការសម្រាប់ក្រុមហ៊ុន EU ក្នុងការវិនិយោគបន្ថែមចំនួន ៦០០ ពាន់លានដុល្លារក្នុងវិស័យយុទ្ធសាស្ត្ររបស់អាមេរិកនៅឆ្នាំ ២០២៨។ ភាគីទាំងពីរបានសន្យាបន្តសម្របសម្រួលដើម្បីកាត់បន្ថយ ឬលុបបំបាត់របាំងមិនមែនពន្ធ។ គួរកត់សម្គាល់ថា EU គ្រោងនឹងទិញឧបករណ៍យោធា និងការពារបន្ថែមពីសហរដ្ឋអាមេរិក ដោយមានការគាំទ្រ និងការសម្របសម្រួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក៕