ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា "យកឈ្នះការរត់ប្រណាំង AI" នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលមានការចូលរួមដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងមេដឹកនាំបច្ចេកវិទ្យា លោកប្រធានាធិបតី Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើ "អ្វីគ្រប់យ៉ាងដែលត្រូវការ" ដើម្បីដើរជួរមុខនៅលើពិភពលោកក្នុងវិស័យ AI ។ លោកប្រធានាធិបតី Donald Trump ក៏បានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិថ្មីចំនួន ៣ ដើម្បីពន្លឿនដំណើរការអនុម័តលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជំរុញការនាំចេញគំរូ AI ទៅបរទេស និងតម្រូវឱ្យគំរូ AI ដែលអភិវឌ្ឍន៍សោយរដ្ឋាភិបាល មានអព្យាក្រឹតភាពអំពីមនោគមវិជ្ជា និងមិនជំរុញអ្វីដែលគេហៅថាគោលការណ៍ “sentience”។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែងសុន្ទរកថា ស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុង Washington DC កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Kent Nishimura

នាព្រឹកថ្ងៃដដែល រដ្ឋបាលរបស់លោក Trump បានប្រកាស "ផែនការសកម្មភាព AI" ដែលជាកញ្ចប់គំនិតផ្តួចផ្តើមនិងអនុសាសន៍គោលនយោបាយ សំដៅពង្រឹងឋានៈរបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសឈានមុខគេនៅលើពិភពលោកក្នុងបច្ចេកវិទ្យា AI ។ កត្តាសំខាន់ៗនៃផែនការនេះ រួមមានការលុបចោលបទប្បញ្ញត្តិសហព័ន្ធដែលរដ្ឋបាលចាត់ទុកថា បានរារាំង AI ជំរុញការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI និងការនាំចេញ AI ដែលផលិតដោយអាមេរិកទៅជុំវិញពិភពលោក៕