ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទួរគី លោក Tom Barrack នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា។ យោងតាមលោក Barrack កិច្ចព្រមព្រៀងនេះបានទទួលការគាំទ្រពីប្រទេសទួរគី ដែលគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងប្រទេសស៊ីរី ក៏ដូចជាប្រទេសជិតខាងហ្ស៊កដានីផងដែរ។ លោក Barrack បានអំពាវនាវដល់ក្រុមជនជាតិ Druze, Bedouin និង Sunnis ឱ្យ "ទម្លាក់សព្វាវុធ ហើយរួមជាមួយក្រុមជនជាតិភាគតិចផ្សេងទៀត កសាងអត្តសញ្ញាណស៊ីរីថ្មី ប្រកបដោយសន្តិភាពនិងវិបុលភាព ជាមួយប្រទេសជិតខាង"។

ទីស្នាក់ការកណ្តាលនៃបញ្ជាការដ្ឋានកងទ័ពស៊ីរីនៅទីក្រុង Damascus ត្រូវបានបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដោយកងកម្លាំងអាកាសអ៊ីស្រាអែល ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

មុននោះ នាថ្ងៃទី ១៦ ខែកក្កដា អាមេរិកបានប្រកាសកិច្ចព្រមព្រៀងមួយ ដែលស៊ីរីដកកងទ័ពចេញពីទីក្រុង Sweida ដែលជាតំបន់ប្រមូលផ្តុំជនជាតិភាគតិច Druze នៅភាកខាងត្បូងប្រទេសស៊ីរី។ មេដឹកនាំបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa បានឲ្យដឹងថា កិច្ចព្រមព្រៀងផ្សះផ្សាបានជួយទប់ស្កាត់ "ការឡើងជណ្ដើរទ្រង់ទ្រាយធំ" ជាមួយអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ដោយចោទប្រកាន់ចនជាតិ Druze ពីបទរំលោភលើកិច្ចព្រមព្រៀង ការិយាល័យមេដឹកនាំបណ្តោះអាសន្នបានសន្យាថា នឹងដាក់ពង្រាយកងកម្លាំងថ្មីទៅកាន់តំបន់នេះ ដើម្បីការពារការប៉ះទង្គិចបន្ថែមទៀត ហើយបានអំពាវនាវឱ្យ "ភាគីទាំងអស់អនុវត្តភាពអត់ធ្មត់ និងវិចារណញ្ញាណ"៕