ក្រុមការងារមជ្ឈិមដឹកនាំដោយលោក Le Minh Hung ប្រធានគណៈកម្មាធិការចាត់តាំង មជ្ឈិមបានជួបសំណេះសំណាល និងប្រគល់អំណោយ ជូនគ្រួសារញាតិសន្ដានរបស់យុទ្ធនារីស្ម័គ្រចិត្ត ១០ រូប ដែលបានពលីនៅផ្លូវប្រសព្វ Dong Loc។ (រូបថត៖ TTXVN) |
នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម បានអញ្ជើញមកថ្វាយផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន ពលីនៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Dak Lak; ចុះសួរសុខទុក្ខ និងជូនអំណោយ ដល់គ្រួសារគោលនយោបាយ និងជនមានគុណូបការៈនៅខេត្ត Dak Lak។ ជួបធ្វើការ ជាមួយគណៈកម្មាធិការបក្សខេត្ត Dak Lak លោកនាយឧត្តមសេនីយ Phan Van Giang បានស្នើឱ្យមូលដ្ឋានបន្តយកចិត្តទុកដាក់ ថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដល់វីរអ្នកម្ដាយវៀតណាម យុទ្ធជនពិការ យុទ្ធជនជំងឺ ជនមានគុណូបការៈ និង គ្រួសារញាតិសន្ដានយុទ្ធជនពលី។ លើសពីនេះ អនុវត្តន៍គោលនយោបាយកងទ័ព សមរភូមិក្រោយកងទ័ពឱ្យបានល្អ ដើម្បីឲ្យកម្មាភិបាល យុទ្ធជន នឹងនរចិត្តបំពេញការងារ សម្រេចយ៉ាងល្អនូវភារកិច្ចដែលបានប្រគល់ជូន៕

