ទិដ្ឋភាពនៃព្រឹត្តិាករណ៍។ |
នេះគឺជាគម្រោងភាពយន្ត ដោយសារមន្ទីរសារព័ត៌មានវៀតណាម និងសមាគមអ្នកសារព័ត៌មានវៀតណាមអនុវត្តន៍ក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៥)។
អ្នកកាសែត Kim Toan ថតរូបអនុស្សាវរីយ៍។ |
ឈ្មោះពេញរបស់អ្នកកាសែត Kim Toan គឺ Nguyen Kim Toan កើតនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៤០ មានស្រុកកំណើតនៅឃុំ Tan Trao ស្រុក Kien Thuy ទីក្រុង Hai Phong។ លោកចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មាននៅឆ្នាំ១៩៦០ ដោយធ្វើជាអ្នកយកព័ត៌មាន អ្នកថតរូប អ្នកគូគំនូរ និងជាអ្នករៀបចំប្លង់ឲ្យកាសែត Kien An។ ក្នុងអំឡុងពេលប្រទេសជាតិបានឯកភាពឡើងវិញ លោកបានបន្តរួមចំណែកដល់បដិវត្តន៍សារព័ត៌មាន និងបុព្វហេតុនៃការផ្លាស់ប្តូរថ្មីជានិពន្ធនាយកកាសែត Hai Phong ប្រធានសមាគមអ្នកកាសែត Hai Phong និងជាសមាជិកអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាម។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Le Quoc Minh និពន្ធនាយកកាសែត Nhan Dan អនុប្រធានគណៈកម្មាធិការឃោសនានិងចលនាមហាជនមជ្ឈឹម ប្រធានសមាគមអ្នកកាសែតវៀតណាមបានសង្កត់ធ្ងន់ថា៖
លោក Le Quoc Minh និពន្ធនាយកកាសែត Nhan Dan អនុប្រធានគណៈកម្មាធិការឃោសនានិងចលនាមហាជនមជ្ឈឹម ប្រធានសមាគមអ្នកកាសែតវៀតណាម ថ្លែងមតិក្នុងពិធីនេះ។ |
“រយៈពេល ១០០ ឆ្នាំកន្លងទៅ គឺជាដំណើរដ៏អស្ចារ្យរបស់សារព័ត៌មានបដិវត្តន៍វៀតណាម ពីកាសែត Thanh Nien ដោយអគ្គមគ្គុទេស Nguyen Ai Quoc បង្កើតឡើងនៅឆ្នាំ ១៩២៥ ឈានទៅកាន់សារព័ត៌មានដែលមានការអភិវឌ្ឍខ្លាំងក្លា អមដំណើរជាមួយប្រទេសជាតិ ក្នុងគ្រប់ដំណាក់កាលនៃការតស៊ូតណ្តើមឯករាជ្យ កសាង និងការពារមាតុភូមិ។ ការឧទ្ទេសនាម ខ្សែភាពយន្តឯកសារអំពីអ្នកកាសែត Kim Toan គឺជាសកម្មភាពមួយដើម្បីលើកតម្កើងដល់ការរួមចំណែកមិនចេះនឿយហត់របស់អ្នកកាសែត Kim Toan និងជាឱកាសសម្រាប់យើងដើម្បីក្រឡែកមើលប្រវត្តិសាស្ត្រដ៏រុងរឿងរបស់សារព័ត៌មានបដិវត្តន៍វៀតណាម។ នេះក៏ជាឱកាសមួយសម្រាប់អ្នកសារព័ត៌មានជំនាន់បច្ចុប្បន្ននិងអនាគត ក្នុងការបំផុសគំនិត មានឆន្ទៈ និងទំនួលខុសត្រូវក្នុងវិជ្ជាជីវៈ ដើម្បីរក្សាបាននូវភ្លើងបដិវត្តន៍នៅក្នុងដួងចិត្តអ្នកនិពន្ធ”។
ខ្សែភាពយន្ត “Kim Toan អ្នកកាសែត-យុទ្ធជន” ត្រូវបានដឹកនាំ និងនិពន្ធដោយអ្នកកាសែត Nguyen Si Dai។ ខ្សែភាពយន្តនេះរៀបរាប់អំពីជីវិត និងការរួមចំណែករបស់អ្នកកាសែត Kim Toan ក្នុងសម័យសង្គ្រាម ក៏ដូចជាអំឡុងពេលផ្លាស់ប្តូរថ្មី។ ខ្សែភាពយន្តមួយឈុតនេះមិនមានគោលបំណងលើកតម្កើងបុគ្គលនោះទេ ប៉ុន្តែដើម្បីបង្កើតឡើងវិញនូវផ្នែកមួយនៃប្រវត្តិសាស្ត្រជាតិ; ទទួលស្គាល់ការរួមចំណែករបស់អ្នកសារព័ត៌មានជំនាន់មុនៗ។ ភាពយន្តឯកសារ “Kim Toan អ្នកកាសែត-យុទ្ធជន” នឹងត្រូវបានបញ្ជាំងយ៉ាងទូលំទូលាយនៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិនិងមូលដ្ឋាន ហើយនឹងត្រូវបានរក្សាទុក និងដាក់បង្ហាញនៅសារមន្ទីរសារព័ត៌មានវៀតណាម៕



