សកម្មភាពស្រាវជ្រាវកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាច្រើន ដើម្បីប្រឆាំងការរីករាលដាល COVID-19 (រូបថត៖ TTXVN)

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានសហការជាមួយមូលនិធិផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត នៃសម្ព័ន្ធក្រុមហ៊ុន Vingroup (VINIF) បានជួយឧបត្ថម្ភថវិកា មួយផ្នែកអនុវត្តគម្រោង សិក្សាស្រាវជ្រាវរោគរាតត្បាតនិងវីរុស SARS -CoV-2 នៅវៀតណាម ដែលនឹងត្រូវបានអនុវត្តន៍ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ ខែមករា ឆ្នាំ ២០២១។

មជ្ឈមណ្ឌលបណ្ដុះពន្លកបច្ចេកវិទ្យានិងសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា ចំណុះវិទ្យាស្ថានអនុវត្តបច្ចេក វិទ្យា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យា ) បានធ្វើការផ្សំល្បាយសូលុយល្យុងលាងសម្អាតដៃស្ងួតតាមស្តង់ដាររបស់ អង្គការសុខភាពពិភពលោក។

វិទ្យាស្ថានអនុវត្តន៍បច្ចេកវិទ្យាបានស្រាវជ្រាវដោយជោគជ័យនូវបច្ចេកវិទ្យា តំឡើងឧបករណ៍វាស់សីតុណ្ហភាពរាងកាយស្វ័យប្រវត្តិ ដើម្បីជួយព្រមាន និងរកឃើញអ្នកជំងឺ ក៏ដូចជាទប់ស្កាត់ជំងឺរាតត្បាតផងដែរ៕