ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែចំណាយប្រភពធនធានដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការថែទាំទាំងខាងសំភារៈនិងខាងស្មារតីសម្រាប់យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍។

នាថ្ងៃដដែល អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ជនដែលមានគុណូបការៈនៅទីក្រុងហាណូយនិងទីក្រុង Hai Phong។ នៅទីក្រុងហាណូយ លោក Tran Quang Phuong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយជូនលោកស្រី Pham Thi Minh Dan ភរិយារបស់យុទ្ធជនពលី Nguyen Minh Tien (កើតនៅឆ្នាំ ១៩៤១ ពលីជីវិតនៅឆ្នាំ ១៩៧៥ ក្នុងយុទ្ធនាការរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ)។ មុននោះ នៅទីក្រុង Hai Phong អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានទៅសួរសុខទុក្ខ និងជូនអំណោយដល់លោកស្រី Nguyen Thi Bon ភរិយារបស់យុទ្ធជនពលី Nguyen Thanh Binh (កើតឆ្នាំ ១៩៤២ ពលីជីវិតនៅ ឆ្នាំ ១៩៧៩ នៅសមរភូមិព្រំដែនភាគនិរតី)៕