ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam បានទទួលកន្ត្រកផ្កាអបអរសាទរពីឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith (រូបថត៖ VOV) |
តំណាងក្រសួង នាយកដ្ឋាននានារបស់ឡាវបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកលើគ្រប់វិស័យ; ព្រមទាំងមានជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ កាន់តែច្រើនថែមទៀតក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវក៏បានសម្តែងនូវសេចក្តីរីករាយ ចំពោះទំនាក់ទំនងមិត្តភាពដ៏ធំធេង សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ដែលត្រូវបានថ្នាក់ដឹកនាំគ្រប់ជំនាន់នៃបក្ស និងប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ ហើយបានបន្តការអភិវឌ្ឍកាន់តែស៊ីជម្រៅ ក្លាយជាការអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ៕

