ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc (ទី ២ ពីស្តាំ) ដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមពិធីបើកសន្និសីទ FfD4 នៅទីក្រុង Seville ប្រទេសអេស្ប៉ាញ (រូបថត៖ TTXVN)

ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានដឹកនាំគណៈប្រតិភូវៀត ណាមចូលរួមសម័យប្រជុំបើកសន្និសីទ។ នៅក្នុងសម័យបើក មេដឹកនាំនានាបានយល់ព្រមអនុម័តការប្តេជ្ញាចិត្ត Seville សំដៅបង្កើតក្របខ័ណ្ឌដ៏ទូលំទូលាយមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ជាពិសេសការកៀរគរថវិកាចំនួន ៤.០០០ ពាន់លានដុល្លារសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ថ្ងៃទី ១ ខែកក្កដា (តាមម៉ោងក្នុងស្រុក) ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានថ្លែងសុន្ទរកថាសំខាន់ៗ ក្នុងសម័យប្រជុំពេញអង្គ និងកិច្ចពិភាក្សាតុមូល លើប្រធានបទ “បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ”។

ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc ជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងអភិវឌ្ឍន៍ហ្វាំងឡង់ Ville Tavio នៅខាងក្រៅសន្និសីទ FfD4 (រូបថត៖ TTXVN)

ក្នុងអំឡុងពេលបើកសម័យប្រជុំ លោកឧបនាយករដ្ឋមន្ត្រីបានជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP), លោកស្រី Armida Salsiah Alisjahbana; ជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez; ជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត Bendito dos Santos Freitas; ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍ហ្វាំងឡង់ Ville Tavio; ទៅទស្សនារោងចក្រ Airbus នៅ Seville ផងដែរ៕