ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហ៊ុង ហា តាមដានកងកម្លាំងជួយសង្គ្រោះដែលដាក់ពង្រាយផែនការជួយសង្គ្រោះទូក (រូបថត៖ VGP/Minh Khoi) |
នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅខ្ពស់បំផុតគឺព្យាយាមស្វែងរកឱ្យបានរហ័សតាមដែលអាចធ្វើទៅបាន ក្នុងក្តីសង្ឃឹម ជួយសង្គ្រោះអ្នកនៅរស់ និងព្យាយាមស្វែងរកសាកសពជនរងគ្រោះ។ លោកឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា នៅដីគោក ខេត្ត គ្វាង និញ ត្រូវរៀបចំកន្លែងទទួលសាច់ញាតិជនរងគ្រោះដែលមកទទួល សពសាច់ញាតិខ្លួន; អនុវត្តន៍រាល់សកម្មភាពលើកទឹកចិត្ត សួរសុខទុក្ខ និងថែទាំដល់គ្រួសារជនរងគ្រោះ។
ក្រោយបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អាជ្ញាធររួចមក នៅវេលាម៉ោង ២ និង ០២ នាទីព្រឹកព្រលឹមថ្ងៃទី ២០ ខែកក្កដានេះ កប៉ាល់ វិញ សាញ់ លេខ ៥៨ ពាក់ស្លាកលេខ QN-៧១០៥ ត្រូវបានជួយសង្គ្រោះ និងអូសទៅកាន់ច្រាំងដើម្បីស៊ើបអង្កេតបន្ត។ រហូតមកដល់ពេលនេះ ចំនួនជនរងគ្រោះសរុបដែលត្រូវបានស្វែងរក និងជួយសង្គ្រោះគឺចំនួន ៤៧ នាក់ហើយក្នុងនោះ ១០នាក់ត្រូវបានជួយសង្គ្រោះ។ មនុស្ស ៣៧ នាក់បានស្លាប់ (ក្នុងនោះជនរងគ្រោះ៤នាក់ត្រូវកំពុងបានកំណត់អត្តសញ្ញាណ)។
មុននេះ នៅវេលាម៉ោង ៣ និង៣០នាទីរសៀលនាថ្ងៃទី ១៩ ខែកក្កដា កប៉ាល់ វិញ សាញ់ លេខ ៥៨ ពាក់ស្លាកលេខ QN-៧១០៥ បានដឹកភ្ញៀវទេសចរណ៍មកទស្សនាខ្សែលេខ ២ (រុង សឹង សូត - កោះទីតូប) នៅលើឈូងសមុទ្រ ហាឡុង គឺត្រូវជួបព្យុះមួយរំពេច ហើយបានក្រឡាប់។ ត្រូវបានដឹងថា កប៉ាល់ វិញ សាញ់ លេខ ៥៨ ដឹកអ្នកដំណើរ ៤៨នាក់ សុទ្ធតែជាជនជាតិវៀតណាម និងសមាជិកនាវិក ៥នាក់៕

