ទិដ្ឋភាពនៃសម័យបើកនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៨ (រូបថត៖ Thu Ha-Dang Cuong/VOV-Moscow) |
ថ្លែងក្នុងនាមវាគ្មិនសំខាន់មួយរូបក្នុងសម័យបើក ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានវាយតម្លៃ ខ្ពស់ចំពោះគំនិតផ្តួចផ្តើម “ភាពជាដៃគូមហាអាស៊ី-អឺរ៉ុប” របស់លោកប្រធានាធិបតី Vladimir Putin ដោយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីលើកកំពស់តួនាទីជាស្ពាន ជំរុញកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និងអាស៊ាន។
ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ថ្លែងមតិក្នុងសម័យបើក (រូបថត៖ Thu Ha-Dang Cuong/VOV-Moscow) |
ចែករំលែកអំពីបញ្ហាក្តៅគគុកនាពេលនេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរ និងទស្សនៈរបស់វៀតណាម។ តាមនោះ ទាក់ទិននឹងគោលនយោបាយពន្ធគយរបស់ប្រទេសនានា លោកឧបនា យករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទស្សនៈរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀត ណាមគឺត្រូវសកម្ម នឹងនរចិត្ត មានការវាយតម្លៃស្ថានភាពដោយប្រុងប្រយ័ត្ន និងធ្វើការកែតម្រូវដោយភាពបត់បែន។ លើសពីនេះទៀត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្មពិភពលោក វៀតណាមកំពុងអនុវត្តដំណាលគ្នានូវដំណោះស្រាយជាច្រើនរួមមានៈ ការធ្វើពិពិធកម្មទីផ្សារ អនុវត្តវិធានការគាំទ្រអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។
ឧបនាយករដ្ឋមន្ត្រី Le Thanh Long គឺជាវាគ្មិនដ៏សំខាន់ម្នាក់នៅក្នុងសម័យបើក (រូបថត៖ Thu Ha-Dang Cuong/VOV-Moscow) |
ទាក់ទិននឹងជម្លោះប្រដាប់អាវុធ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើន វៀតណាមមិនចង់ឱ្យជម្លោះកើតឡើងគ្រប់ទីកន្លែង; អំពាវនាវឱ្យភាគីនានាស្វែងរកដំណោះស្រាយសមស្របតាមរយៈការចរចា។ អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដោយការទទួលខុសត្រូវដើម្បីធានាអនាគតសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ពិភពលោក៕



