ការអំពាវនាវនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកងទ័ពស៊ីរីបានដកខ្លួនចេញពីទីក្រុង Sweida ដែលជាតំបន់ប្រមូលផ្តុំជនជាតិភាគតិច Druze បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលជាច្រើនថ្ងៃ ដែលត្រូវបានចាត់ទុកថា បណ្តាលឲ្យមនុស្សជិត ៦០០ នាក់បានស្លាប់។
នៅថ្ងៃដដែលនោះ អ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ទីក្រុង Sweida ។ ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា កញ្ចប់ជំនួយដែលមានតម្លៃពីរលាន shekel (ជិត ៦០ម៉ឺនUSD) រួមមានកញ្ចប់ស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្ត្រ។ ក្រសួងនេះបានឲ្យដឹងថា អ៊ីស្រាអែលក៏បានបញ្ជូនជំនួយមនុស្សធម៌ទៅឲ្យជនជាតិ Druze កាលពីខែមីនាផងដែរ៕
