ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម លោក Tran Luu Quang ថ្លែងនៅវេទិកា។ រូបថត៖ Kim Thanh/VOV1

លទ្ធផលសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះបានបង្ហាញថា កំណើនសេដ្ឋកិច្ចសម្រេចបានប្រហែល ៧,៥-៧,៦% ដែលជាកម្រិតខ្ពស់បំផុតអស់រយៈពេលជិត ២០ ឆ្នាំកន្លងទៅ ក្នុងនោះសូចនាករនិងសន្ទស្សន៍ជាច្រើនស្តីពីផលិតកម្ម អាជីវកម្ម និងថវិការដ្ឋមានភាពប្រសើរឡើងប្រចាំខែ និងប្រចាំត្រីមាស; បន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ បង្កើតកម្លាំងចលករ ដើម្បីជំរុញគោលដៅកំណើន ៨% ឡើងទៅក្នុងឆ្នាំ២០២៥ និងបង្កើតសន្ទុះដើម្បីខិតខំសម្រាប់កំណើន "ពីរខ្ទង់" ក្នុងរយៈពេលខាងមុខ។ គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន គឺជាបេសកកម្មរួមនៃប្រព័ន្ធនយោបាយទាំងមូល អាជីវកម្ម និងសង្គមទាំងមូល។

ទិដ្ឋភាពទូទៅនៃវេទិកា។ រូបថត៖ Kim Thanh/VOV1

វេទិកានេះគឺជាឱកាសមួយដើម្បីផ្ទៀងស្តាប់មតិពហុវិមាត្រ ពីអ្នកជំនាញ សហគ្រិន និងមូលដ្ឋាន តាមនោះ កសាងគម្រោង “ដំណោះស្រាយជាយុទ្ធសាស្ត្រដើម្បីជំរុញកំណើនពីរខ្ទង់ក្នុងយុគសម័យថ្មី” ដើម្បីដាក់ជូនការិយាល័យនយោបាយ និងគណៈលេខា។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម លោក Tran Luu Quang បានសង្កត់ធ្ងន់ថា៖ “យើងទាំងអស់គ្នាមានក្ដីសោមន្សរីករាយនិងមានទំនុកចិត្តជាងមុន ដោយសារតែយើងបានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងប្រកបដោយលក្ខណៈបដិវត្តន៍នៅក្នុងវិស័យជាច្រើន គោលនយោបាយជាច្រើន គោលការណ៍ណែនាំ របៀបធ្វើ ការត្រិះរិះថ្មី វិធីសាស្រ្តថ្មីៗ ដូចជាការបង្រួមក្បាល់ម៉ាស៊ីន ការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ។ សេចក្តីសម្រេចចិត្តមួយចំនួនមានលក្ខណៈជាយុទ្ធសាស្ត្រ ដោយត្រួសត្រាយផ្លូវសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ នេះក៏មានន័យថា បានដាក់សម្ពាធយ៉ាងខ្លាំងមកលើយើង គឺធ្វើយ៉ាងណាដើម្បីប្រែក្លាយពាក្យសម្តីដែលយើងបានឮ និងសរសេរ ក្លាយទៅជាទ្រព្យសម្បត្តិ និងអភិវឌ្ឍន៍ទៅជាថ្ងៃអនាគតដ៏ភ្លឺស្វាង”