លោកស្រី Pham Thi Bich Hue អនុប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាម ប្រធានគណៈកម្មាធិការរៀបចំ ថ្លែងក្នុងសន្និសីទកាសែត (រូបថត៖ Thuy Hang/VOV) |
ក្នុងសន្និសីទសារព័ត៌មានដែលប្រកាសព្រឹត្តិការណ៍នាថ្ងៃទី ៣០ មិថុនា នៅទីក្រុងហាណូយ សមាគមសហគ្រិនវ័យក្មេងវៀតណាមបានឲ្យដឹងថា វេទិការរួមមាន ០៣ វគ្គសន្ទនា៖ ជុំទី១ (ខែកក្កដា - សីហា), ជុំទី២នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែកញ្ញា នៅទីក្រុងហាណូយ និងជុំទី ៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកញ្ញានៅទីក្រុងហាណូយ រួមទាំងសម័យសន្ទនាពេញអង្គកម្រិតខ្ពស់ ដែលរំពឹងថានឹងមានការចូលរួម និងដឹកនាំពីថ្នាក់ដឹកនាំរដ្ឋាភិបាល។ នៅក្នុងសម័យប្រជុំនេះ នឹងចេញសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរួមដំណើរជាមួយវិស័យសេដ្ឋកិច្ចឯកជន និងភ្នាក់ងារបង្កើតគោលនយោបាយក្នុងការបង្កើតបរិយាកាសអភិវឌ្ឍន៍ប្រកបដោយតម្លាភាព និងទំនើប សមស្របតាមតម្រូវការនៃយុគសម័យថ្មី។
គណៈកម្មការរៀបចំវេទិកា |
លោកស្រី Pham Thi Bich Hue អនុប្រធានសមាគម សហគ្រិនវ័យក្មេងវៀតណាម ប្រធានគណៈកម្មាធិការរៀបចំ បានឲ្យដឹងថា៖ “វេទិកាឆ្នាំនេះនឹងនាំចេញសេចក្តីថ្លែងការណ៍រួម និងបោះពុម្ភ "សៀវភៅស សេដ្ឋកិច្ចឯកជនឆ្នាំ ២០២៥" ដែលជាសំណុំនៃឯកសារជាមូលដ្ឋានដែលឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់អំពីស្ថានភាពបច្ចុប្បន្ន ឧបសគ្គ និងដំណោះស្រាយដែលផ្ញើរជូនរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីជាមូលដ្ឋានសម្រាប់កំណែទម្រង់គោលនយោបាយ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី”។
បន្ទាប់ពីវេទិកានេះ សមាគមសហគ្រិនវ័យក្មេងវៀតណាមនឹងបង្កើតឧបករណ៍ឯករាជ្យមួយដើម្បីវាយតម្លៃកម្រិតនៃការត្រៀមខ្លួន ដើម្បីគាំទ្រ សហគ្រាសឯកជន (ជាពិសេសសហគ្រាសធុនតូច និងមធ្យម) នៅតាមមូលដ្ឋាន។ លើសពីនេះ សមាគមសហគ្រិនវ័យក្មេងវៀតណាមនឹងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលមួយ ដើម្បីបណ្ដុះបណ្ដាល នាយកប្រតិបត្តិអាជីវកម្មផ្នែកឯកជនចំនួន ១មឺន នាក់៕


