រូបភាពនៅវគ្គហាត់សមលើកទី ២ នៃពិធីព្យុហយាត្រា A80។ (រូបថត៖ VOV)
នាយប់ថ្ងៃទី ២៤ ខែសីហា នៅទីលាន Ba Dinh ទីក្រុងហាណូយ អនុគណៈកម្មាធិការរៀបចំក្បួនដង្ហែ ព្យុហយាត្រា បានរៀបចំវគ្គហាត់សមសម្រាប់កងកម្លាំង ប្រដាប់អាវុធដែលចូលរួមក្នុងក្បួនដង្ហែ ព្យុហយាត្រាក្នុងឱកាសរំលឹកខួបលើកទី៨០ បដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥) និងទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) (ហៅរកាត់ថា A80)។
វគ្គហាត់សមលើកទី២ មានការចូលរួមរបស់យុទ្ធជនជាង ១៦.៣០០នាក់; ផែនយានយន្ត កាំភ្លើងធំយោធាចំនួន ៦ របស់កងទ័ពប្រជាជនវៀតណាម និងផែន យានយន្តពិសេសចំនួន ៨ របស់នគរបាលប្រជាជនវៀតណាម។ ជាពិសេស ការ ចូលរួមរបស់កងទ័ពរុស្ស៊ី ឡាវ និងកម្ពុជា បានរួមចំណែកបង្ហាញយ៉ាងរស់រវើកនូវ មាគ៌ាកិច្ចការបរទេសផ្នែកការពារជាតិរបស់វៀតណាម។
ការហាត់សមនេះបានទាក់ទាញចំណាប់អារម្មណ៍ពិសេសពីប្រជាជនរដ្ឋធានី និងភ្ញៀវទេសចរ។ តាមដងផ្លូវដែលក្បួនដង្ហែឆ្លងកាត់នោះ ត្រូវបានគ្របដណ្ដប់ដោយ ទង់ជាតិក្រហមផ្កាយមាសដែលបក់រវិកៗក្នុងសូរសំឡេងហ៊ោកញ្ច្រៀវដ៏ខ្លៀវក្លា។
“នេះជាការហាត់សមព្យុហយាត្រាលើកទី២ ហើយនេះក៏ជាលើកទី២ហើយដែលខ្ញុំបានមកទស្សនា។ ខ្ញុំបានទៅតាំងពីព្រឹកព្រលឹម ដើម្បីមានកន្លែងអង្គុយដូចពេលនេះ។ ខ្ញុំរំជួលចិត្តខ្លាំងណាស់ ផែនក្បួនដង្ហែរ ផែនរថក្រោះស្អាតនិងឧឡារិកមែនទេន”។
“មកដល់ទីនេះ ខ្ញុំឃើញថាបរិយាកាសក្លៀវក្លាណាស់ ផែនក្បួនដង្ហែយ៉ាងស្អាតធ្វើឲ្យខ្ញុំចង់ទស្សនាច្រើនដងទៀត ជាពិសេសក្នុងទិវាបុណ្យជាតិ ទី ២ ខែកញ្ញា”។
តាមការគ្រោងទុក វគ្គហាត់សមសរុបបឋមនៃពិធីព្យុហយាត្រានឹងបន្តប្រព្រឹត្តទៅនៅទីលាន Ba Dinh នៅយប់នាថ្ងៃទី ២៧ ខែសីហា ហើយវគ្គហាត់សមសរុបចុង ក្រោយ នឹងប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី ៣០ ខែសីហា៕