តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយស ដល់វិទ្យុសម្លេងវៀតណាម (រូបថត៖ VOV)

អញ្ជើញចូលរួមមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសលោក Le Hoai Trung ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai ឯកអគ្គរដ្ឋទូត ភារធារី តំណាងអង្គការអន្តរជាតិនៅវៀតណាម តំណាងនាយកដ្ឋានឃោសនាមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ វិទ្យុជាតិឡាវ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា វិទ្យុជាតិកម្ពុជា និងអ្នកសារព័ត៌មានជាច្រើនជំនាន់ និពន្ធនាយក និងអ្នកបច្ចេកទេសុំនៃវិទ្យុសម្លេងវៀត ណាម។ អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមលោក To Lam បានផ្ញើលិខិតអបអរសាទរ។

ជាកិច្ចចាប់ផ្តើមគឺកម្មវិធីសិល្បៈ “៨០ ឆ្នាំនៃដំណើរពិសេស” ដែលជាភាពយន្តឯកសារអំពីដំណើរ ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍របស់វិទ្យុសម្លេងវៀតណាម (VOV)។

អញ្ជើញថ្លែងមតិក្នុងពិធី សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានអះអាងថា ការលើកតម្កើងប្រពៃណីដ៏រុងរឿងនៃ ៨០ ឆ្នាំនៃការបង្កើត និងរីកធំធាត់នោះ សមូហភាពកម្មាភិបាល អ្នកសារព័ត៌មាន និពន្ធនាយក អ្នកបច្ចេកទេស សិល្បករ និងនិយោជិតរបស់វិទ្យុសម្លេង បានខិតខំឥតឈប់ឈរ មានភាពស្វាហាប់ ភាពច្នៃប្រឌិត កសាងវិទ្យុសម្លេងវៀតណាម ទៅជាស្ថាប័នពហុប្រព័ន្ធផ្សព្វផ្សាយដ៏ទំនើប និងរឹងមាំគ្រប់ជ្រុងជ្រោយ។

“ឈានចូលសម័យកាលនៃការអភិវឌ្ឍថ្មី វិទ្យុសម្លេងវៀតណាមបានកំណត់ ថា ខ្លួនជាបណ្តាញព័ត៌មានសំខាន់ ត្រួសត្រាយផ្លូវ តម្រង់ ទិសមតិ សាធារណៈ ជាវេទិកាដែលអាចទុកចិត្តបានសម្រាប់ប្រជាជនចូលរួមត្រួតពិនិត្យ រិះគន់ និងគ្រប់គ្រងសង្គម ជាស្ពានរវាងបក្ស រដ្ឋ និងប្រជាជន រួមចំណែកបង្កើតការឯកភាពសង្គម ពង្រឹងជំនឿរឹងមាំរបស់ប្រជាជន លើមាគ៌ានៃបដិវត្តន៍វៀតណាម ជាស្ពានតភ្ជាប់មិត្តភាពរវាងវៀតណាមជាមួយមិត្តភក្តិទូទាំងពិភពលោក”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គនាយកវិទ្យុសម្លេងវៀតណាម។

ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វិទ្យុសម្លេងវៀតណាម ក្នុងដំណើការប្រវត្តិសាស្ត្រ ៨០ ឆ្នាំ ដែលពោរពេញទៅដោយការលំបាក ឧបសគ្គ ប៉ុន្តែក៏ជាវីរភាពរបស់វិទ្យុសម្លេងវៀតណាម ក្លាយជា “សម្លេងរបស់ប្រទេសជាតិ” របស់ឯករាជ្យ សេរីភាព សម្លេងបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលជាមិត្តជាទីទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “បន្ទាប់ពីរយៈពេល ៨០ ឆ្នាំ ក្នុងបរិបទនៃការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពិភពលោកយ៉ាងឆាប់រហ័ស វិទ្យុសម្លេងវៀតណាមតែងតែខិតខំប្រឹងប្រែងមានការផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិត ដើម្បីសម្របខ្លួនទៅនឹងរលកនៃសមាហរណកម្មអន្តរជាតិ និន្នាការនៃការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល ការប្រកួតប្រជែងព័ត៌មានជាសកល ឈានដល់ការលើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងរបស់ខ្លួន ដើម្បីបំពេញតម្រូវការចម្រុះរបស់អ្នកស្តាប់ទូទាំងប្រទេស និងជនរួមជាតិរបស់យើងនៅក្រៅប្រទេស ក៏ដូចជាមិត្តអន្តរជាតិ។ យើងមានមោទនភាពយ៉ាងខ្លាំងដែលវិទ្យុបានផ្សាយសម្លែងរហូតដល់ទៅ ១២ ភាសា។ ប៉ុស្តិ៍ និងកម្មវិធីជាច្រើនភាសាបានជម្នះគ្រប់ព្រំដែន ភូមិសាស្ត្រ និងភាពខុសគ្នានៃវប្បធម៌ ក្លាយជាស្ពានមិត្តភាព ដើម្បីឱ្យមិត្តអន្តរជាតិកាន់តែយល់ ចែករំលែក គាំទ្រ សហប្រតិបត្តិការជាមួយវៀតណាម និងផ្សព្វផ្សាយវៀតណាមទៅកាន់ពិភពលោក”។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងប្រពៃណីដ៏រុងរឿង កម្លាំងពលំ និងកិត្យានុភាពរបស់ទីភ្នាក់ងារសារព័ត៌មានសំខាន់ឆ្លងកាត់រយៈពេល ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ វិទ្យុសម្លេងវៀតណាម នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការច្នៃប្រឌិតក្នុងការគិត ការយល់ដឹង និងសកម្មភាព បង្កើតរបកគំហើញ បង្កើនប្រសិទ្ធភាពនៃគ្រប់ទិដ្ឋភាពនៃសកម្មភាព និងរួមចំណែកក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិក្នុងស្ថានភាពថ្មី។ លោកនាយករដ្ឋមន្ត្រីបានជូនវិទ្យុសម្លេងវៀតណាមពាក្យចំនួន ១៦ ដោយចាត់ទុកថា នេះជាទិសដៅសម្រាប់វិទ្យុ ក្នុងដំណាក់កាលអភិវឌ្ឍន៍ខាងមុខនេះ។ ទាំងនេះគឺ៖ ភាពក្លាហាន - បរានុម័ត - ភាពទូលំទូលាយ - ពេលវេលា - អត្តសញ្ញាណ - ឌីជីថល - នវានុវត្តន៍ - ប្រសិទ្ធភាព។

ក្នុងឱកាសនេះ តាងនាមបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានប្រគល់គ្រឿងឥស្សរិយយហូជីមិញជូនវិទ្យុសម្លេងវៀតណាម។ នេះជាលើកទី៣ហើយដែល វិទ្យុសម្លេងវៀតណាម មានកិត្តិយសទទួលបានពានរង្វាន់ដ៏ថ្លៃថ្នូរនេះ៕