គ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Do Tien Sy បានពិនិត្យវត្ថុតាំង និងកន្លែងឆ្លងបទពិសោធន៍។ រូបថត៖ VOV |
ស្តង់តាំងបង្ហាញរបស់ VOV នៅឯការតាំងពិព័រណ៌ដោយប្រធានបទ “៨០ឆ្នាំ វិទ្យុសម្លេងវៀតណាមអមដំណើរជាមួយប្រទេសជាតិ” មានទំហំជិត ៥០០ ម៉ែត្រការ៉េ។ ស្តង់តាំងបង្ហាញកំពុងត្រូវបានអង្គភាពមុខងាររបស់ស្ថានីយ៍បង្ហើយរួចជាស្រេច ដោយធានាថា ត្រៀមបើកជាសាធារណៈនាថ្ងៃទី ២៨ សីហា។ អគ្គនាយក VOV លោក Do Tien Sy បានបញ្ជាក់ថា៖ “លំហរតាំងបង្ហាញគួរអោយចាប់អារម្មណ៍ណាស់ ហើយខ្ញុំជឿថា អ្នកដែលធ្លាប់ស្រឡាញ់វិទ្យុសម្លេងវៀតណាម និងអ្នកដែលបានស្គាល់ពីវិទ្យុសម្លេងវៀតណាមនឹងចាប់អារម្មណ៏ខ្លាំងនៅពេលមកទស្សនាស្តង់តាំងបង្ហាញរបស់វិទ្យុសម្លេងវៀតណាម។ តាមរយៈប្លង់តាំងបង្ហាញនីមួយៗនៅទីនេះ បានបង្ហាញពីលក្ខណៈលេចធ្លោនៃវិទ្យុសម្លេងវៀតណាមដែលរួមដំណើរជាមួយប្រ ទេសជាតិ។ ជាមួយនឹងបរិបទ និងខ្លឹមសារទាំងអស់នៃប្លង់ពិព័រណ៍ ជារឿងដែលគួរមើល ជារឿងដែលគួរស្តាប់សម្រាប់មនុស្សនៅពេលមកដល់មជ្ឈមណ្ឌលពិព័រណ៍ជាតិ”។
VOV សង្ឃឹមយ៉ាងមុតមាំថា ស្តង់តាំងពិព័រណ៌ “៨០ ឆ្នាំនៃសំឡេងវៀតណាមអមដំណើរជាមួយប្រទេសជាតិ” នឹងក្លាយទៅជាកន្លែងជួបប្រាស្រ័យវប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយដ៏រំជួលចិត្តសម្រាប់សាធារណជន ដូច្នេះសាធារណជនមិនត្រឹមតែអាចកោតសរសើរប៉ុណ្ណោះទេ ថែមទាំងរំជួលចិត្ត ចាប់អារម្មណ៍ និងរីកសាយភាយសម្លេងដែលបានបង្កើតឡើងប្រវត្តិសាស្ត្រផងដែរ៕

