ព្រឹត្តិការណ៍ “Viet phuc bo hanh” រៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅស្លូវ៉ាគី សម្របសម្រួលជាមួយសម្ព័ន្ធសមាគមនារីវៀតណាមប្រចាំនៅស្លូវ៉ាគី និងក្លឹបបេតិកភណ្ឌអាវផាយវៀតណាម ។ រូបថត៖ VNA

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅស្លូវ៉ាគី សម្របសម្រួលជាមួយសម្ព័ន្ធសមាគមនារីវៀតណាមប្រចាំនៅស្លូវ៉ាគី និងក្លឹបបេតិកភណ្ឌអាវផាយវៀតណាម សំដៅលើកតម្កើងសម្រស់ប្រពៃណីរបស់អាវផាយ បញ្ជាក់ពីសាមគ្គីភាព និងមោទនភាពជាតិរបស់សហគមន៍ជនវៀតណាមនៅបរទេស។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្លូវ៉ាគី លោក Pham Truong Giang បានសង្កត់ធ្ងន់ថា៖ “ព្រឹត្តិការណ៍នេះ សំដៅរីកសាយភាយវប្បធម៌វៀតណាមទៅកាន់ពិភពលោក។ នេះមិនត្រឹមតែជាឱកាសដើម្បីឧទ្ទេសនាមអំពីអាវផាយ ការលោយម៉ុងសាយ ឬសម្រស់ប្រពៃណីផ្សេងទៀតប៉ុណ្ណោះទេ ថែមទាំងជាឱកាសតភ្ជាប់សហគមន៍ជនវៀតណាមនៅបរទេស ផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមដ៏រួសរាយរាក់ទាក់ សម្បូរទៅដោយអត្តសញ្ញាណ ដល់មិត្តភក្តិ និងភ្ញៀវទេសចរអន្តរជាតិផងដែរ”

លោកស្រី Nguyen Lan Huong អ្នកចូលរួមព្រឹត្តិការណ៍បានចែករំលែកថា៖ “ក្រៅពីអាវផាយប្រពៃណី ក៏មានសំលៀកបំពាក់បណ្តាជនជាតិនៅភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen)ឬ ចម្រៀង Quan Ho Bac Ninhទៀតផង។ យើងចង់ឱ្យមិត្តភក្កិអន្តរជាតិស្គាល់ដល់វប្បធម៌វៀតណាម”

នាពេលខាងមុខ ព្រឹត្តិការណ៍ “Viet phuc bo hanh” នឹងបន្តប្រព្រឹត្តទៅនៅទីក្រុង៖ Kosice (ស្លូវ៉ាគី), Liberec (សាធារណរដ្ឋឆេក) ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) និងទីក្រុង Amsterdam (ហូឡង់)ផងដែរ៕