អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer។ (រូបថត៖ VOV) |
មេដឹកនាំទាំងពីរបានឯកភាពគ្នាលើគោលដៅនៃការបង្កើនទំហំពាណិជ្ជកម្មឡើងទ្វេដងនាពេលអនាគត។ នាយករដ្ឋមន្ត្រីអង់គ្លេសសង្ឃឹមថា វៀតណាមនឹងគាំទ្រកិច្ច សហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មហិរញ្ញវត្ថុ ក្នុងក្រប ខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP)។
បញ្ចប់កិច្ចពិភាក្សា មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការ លើកកំពស់ជាផ្លូវការទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេសទៅជាភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការចេញសេចក្តីថ្លែងការណ៍ រួមអំពីការលើកកំបស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យចំណាកស្រុក ក៏ដូចជាកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀតក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុបៃតង ការ អប់រំ-បណ្តុះបណ្តាល សុខាភិបាល ថាមពលស្អាត ថាមពលកកើតឡើងវិញ និងកិច្ច សហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក អគ្គលេខាបក្ស តូ ឡឹម គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលបង្កើតមូលដ្ឋានគ្រឹះដើម្បីធ្វើឲ្យ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ៕

