ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu និងទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជា លោក ឆៃ ស៊ីណារិទ្ធ។ រូបថត៖ VOV-ភ្នំពេញ |
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានជូនដំណឹងអំពីប្រតិបត្តិការរបស់គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា; ព្រមទាំងបានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋ; គាំទ្រសំណើបង្កើតបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ និងក្រុមការងារទ្វេភាគីដោយផ្អែកលើយន្តការផ្លាស់ប្តូរព័ត៌មានដែលមានស្រាប់រវាងលេខាធិការដ្ឋាននៃគណៈកម្មការ និងតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu និងទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជា លោក ឆៃ ស៊ីណារិទ្ធ។ រូបថត៖ VOV-ភ្នំពេញ |
ទទួលស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើត គណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆបោកតាមអ៊ីនធឺណិត លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានបញ្ជាក់ថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហានេះ ហើយបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការពារជនរងគ្រោះពីការឆបោកតាមអ៊ីនធឺណិតនិងការជួញដូរមនុស្ស៕


