ឧត្តមសេនីយ៍ឯក Hoang Xuan Chien ។ រូបថត៖ VNA |
ក្នុងនោះ បន្តផ្តល់អាទិភាពដល់ការកៀរគរធនធាន ដើម្បីពន្លឿនវឌ្ឍនភាព ឆ្ពោះទៅការព្យាបាលយ៉ាងហ្មត់ចត់នូវដីដែលមានជាតិពុលឌីអុកស៊ីត នៅតំបន់អាកាសយានដ្ឋាន Bien Hoa, គាំទ្រវៀតណាមក្នុងការដោះស្រាយចំណុចក្តៅនៃការរងជាតិពុលឌីអុកសីត នៅអាកាសយានដ្ឋាន Phu Cat និងតំបន់មួយចំនួនទៀត។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានជំរុញការអនុវត្តសារជាថ្មីនូវលិខិតបង្ហាញចេតនាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំសកម្មភាពទំនាក់ទំនងស្តីពីការជំនះពុះពារលើផលវិបាកនៃគ្រាប់បែក មីន និងសារធាតុពុលក្រោយសង្គ្រាម។ បន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្វែងរកយុទ្ធជនវៀតណាមដែលបានស្លាប់ បាត់ខ្លួន ឬបាត់ដំណឹង ក្នុងសម័យសង្គ្រាម៕

