ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានសភាតំណាងរាស្ត្របេឡារុស្ស លោក Igor Sergeyenko។ រូបថត៖ VOV

ប្រធានរដ្ឋ លោក លឿង គឿង មានបំណងចង់ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលបេឡារុស្សមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ឧស្សាហកម្ម កសិកម្ម ហើយបានស្នើឱ្យរដ្ឋសភាបេឡារុស្ស គាំទ្រការជំរុញទំនាក់ទំនង ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជាពិសេសលើបណ្តាញសភា ដើម្បីគាំទ្រដល់ការបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងនូវខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានសភាតំណាងរាស្ត្របេឡារុស្ស លោក Igor Sergeyenko បានសង្កត់ធ្ងន់លើសារៈសំខាន់និងអត្ថន័យដ៏ធំធេងនៃពិធីរំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តខែសីហា និងទិវាបុណ្យជាតិទី ២ កញ្ញា ដោយបញ្ជាក់ថា ដោយមានប្រវត្តិសាស្ត្រយូរលង់នៃទំនាក់ទំនងនិងការជឿទុកចិត្ត ដោយបានឆ្លងកាត់បញ្ហាប្រឈមជាច្រើន បេឡារុស្សជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញខ្លាំងទំនាក់ទំនងជាមួយវៀតណាម៕