ទិដ្ឋភាពនៃសម័យប្រជុំពិភាក្សាសេដ្ឋកិច្ចសង្គមនៅថ្ងៃទី ២៩ ខែតុលា (រូបថត៖ quochoi.vn)

ដោយវាយតម្លៃថា វៀតណាមសម្រេចបានលទ្ធផលសេដ្ឋកិច្ចសំខាន់ៗនៅក្នុងបរិបទពោរពេញដោយបញ្ហាប្រឈមជាច្រើន លោក Tran Hoang Ngan ប្រតិភូទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា វៀតណាមបានបង្ហើយសន្ទស្សន៍សេដ្ឋកិច្ចសង្គមចំនួន ២២ សម្រាប់ដំណាក់កាល ២០២៤-២០២៥។ ដោយចាត់ទុកថា គោលដៅកំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ គឺអាចធ្វើទៅបាន និងចាំបាច់នៅក្នុងបរិបទដែលប្រទេសជាតិកំពុងឈានចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី ប្រតិភូ Tran Hoang Ngan បានផ្ដល់យោបល់ថា៖ “វៀត ណាមត្រូវផ្ដល់អាទិភាពដល់ការអភិវឌ្ឍដោយផ្អែកលើសក្តានុពល គុណសម្បត្តិ និងទីតាំងភូមិសាស្ត្រនយោបាយរបស់ប្រទេសជាតិ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ឡូជីស្ទិច កសិកម្ម សេវាថែទាំសុខភាព និងការអប់រំដែលមានគុណភាពខ្ពស់។ លើសពីនេះ ទន្ទឹមនឹងការលើកកម្ពស់ការជំរុញពាណិជ្ជកម្ម ការធ្វើអាជីវកម្មទីផ្សារប្រពៃណី និងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវបង្កើនខ្លឹមសារបៃតង ខ្លឹមសារ ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងតម្លៃបន្ថែមនៅក្នុងការនាំចេញរបស់វៀតណាម”។

យោងតាមកម្មវិធីនៃសម័យប្រជុំលើកទី ១០ រដ្ឋសភានឹងចំណាយពេលពេញមួយថ្ងៃ២៩ ខែតុលា និងព្រឹកថ្ងៃទី ៣០ ខែតុលា ដើម្បីពិភាក្សាអំពីខ្លឹមសារដូចជា៖ ការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២៥; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលរំពឹងទុកសម្រាប់ឆ្នាំ ២០២៦; លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋសភាលើផែនការ ៥ ឆ្នាំ សម្រាប់ដំណាក់កាល ២០២១ - ២០២៥៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។

ដោយចែករំលែកការវាយតម្លៃចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ប្រតិភូ Nguyen Van Minh មកពីគណៈប្រតិភូ Da Nang បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលគួរតែមានគោលនយោ បាយជាក់ស្តែងយ៉ាងឆាប់ៗ ដើម្បីដាក់បញ្ចូលសេចក្ដីសម្រេចលេខ ៦៨ របស់ការិយាល័យនយោបាយ (ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន) ចូលក្នុងជីវភាពប្រចាំថ្ងៃ ដោយផ្តោតលើការអភិវឌ្ឍឧស្សាហកម្មគាំទ្រ និងពង្រឹងឋានៈរបស់សហគ្រាសវៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក្នុងបរិបទដែលប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោក កំពុងបន្តស្វ័យ ភាពជាយុទ្ធសាស្ត្រក្នុងវិស័យជាច្រើន។

ដោយចែករំលែកទស្សនៈថា ចាំបាច់ត្រូវលើកកម្ពស់វិស័យសេដ្ឋកិច្ចឯកជនជាកម្លាំងចលករកំណើនថ្មី ប្រតិភូ Tran Van Tuan មកពីគណៈប្រតិភូទីក្រុងហាណូយ បាននិយាយថា បន្ថែមពីលើការបន្តលើកកម្ពស់កម្លាំងចលករពីការវិនិយោគ សាធារណៈ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការនាំចេញ ប្រទេសវៀតណាមត្រូវសុក្រិតក្របខ័ណ្ឌច្បាប់ទាក់ទងនឹងសេដ្ឋកិច្ចឯកជនឱ្យបានឆាប់រហ័ស ជាដំបូង គឺការធ្វើវិសោធនកម្មច្បាប់ស្តីពីការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងឆ្នាំ ២០១៧ ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងទៅនឹងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន៕