នៅព្រឹកថ្ងៃទី ១២ មិថុនា សមាជិកសភាដែលចូលរួមសម័យប្រជុំលើក ទី៩ នៃរដ្ឋសភានីតិកាលទី១៥ បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាព រដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥។ (រូបថត៖ quochoi.vn)
ដោយទទួលបានការគាំទ្រពី ៩៦,៤៤% នៃចំនួនសមាជិកសភាដែលចូលរួម បោះឆ្នោតនោះ នៅព្រឹកថ្ងៃទី ១២ មិថុនា សមាជិកសភាដែលចូលរួមសម័យប្រជុំលើក ទី៩ នៃរដ្ឋសភានីតិកាលទី១៥ បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាព រដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥។ តាមនោះ ប្រទេសវៀតណាមទាំងមូលមានអង្គភាព រដ្ឋបាលចំនួន ៣៤ ក្នុងនោះមានទីក្រុងក្រោមឱវាទមជ្ឈិមចំនួន ៦ និងខេត្តចំនួន ២៨។
រដ្ឋសភាបានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តន៍ការត្រៀមរៀបចំចាំបាច់ជាបន្ទាន់ ដើម្បីធានាថា អាជ្ញាធរមូលដ្ឋាននៃខេត្ត ក្រុង ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការ រៀបចំឡើងវិញ នឹងដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។ ថ្លែងមតិ ក្នុងសម័យប្រជុំ អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានអះអាងថា៖
“សមាជិករដ្ឋសភាបានឯកភាពយ៉ាងពេញលេញចំពោះគោលជំហរ និងវិធានការ រៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥។ អង្គប្រជុំបានឯកភាពខ្ពស់ថា នេះគឺជា គោលជំហរដ៏ធំបំផុត ដែលជាព្រឹត្តិការណ៍ដ៏មហិមាររបស់បក្ស និងរដ្ឋ មានសារៈ សំខាន់ជាប្រវត្តិសាស្ត្រ និងនយោបាយដ៏ពិសិដ្ឋ ដែលប្រវត្តិសាស្ត្របានផ្តល់ឱ្យ សមាជិកសភានីតិកាលទី ១៥ នូវសិទ្ធិបោះឆ្នោត និងអនុម័តលើសេចក្តីសម្រេចចិត្ត”។
លោកស្រី Nguyen Thi Thu Ha សមាជិកាសភានៃខេត្ត Quang Ninh បានឲ្យដឹង ថា៖ “បណ្ដាខេត្តបន្ទាប់ពីការបញ្ចូលគ្នានឹងមានទំហំធំជាងមុន មានលក្ខខណ្ឌធម្មជាតិ និងធនធានចម្រុះជាង ហើយមានសមត្ថភាពកសាង និងរៀបចំផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមទ្រង់ទ្រាយធំ ទាក់ទាញការវិនិយោគខ្លាំងជាងមុន និងរៀបចំលំហ ផលិតកម្ម និងសេវាកម្មឡើងវិញឲ្យបានសមហេតុផល និងមាននិរន្តរភាព។ ការរៀបចំ ឡើងវិញនូវអង្គភាពរដ្ឋបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃអង្គភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ លើកកំពស់ប្រសិទ្ធភាពអភិបាលកិច្ច គុណភាពសេវាកម្មបម្រើប្រជាជន និងសហគ្រាស។ នេះក៏ជាឱកាសដើម្បីជំរុញការកែ ទម្រង់ស្ថាប័ន សុក្រិតគំរូអាជ្ញាធរមូលដ្ឋានដែលមានលក្ខណៈស្រួល ទំនើប តម្លាភាព និងវិជ្ជាជីវៈផងដែរ”៕

យោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្ត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី ១២ មិថុនា ប្រទេសទាំងមូលមានអង្គភាពរដ្ឋបាលចំនួន ៣៤ រួមមានទីក្រុងក្រោមឱវាទមជ្ឈិមចំនួន ៦ និងខេត្តចំនួន ២៨។ ក្នុងនោះ ខេត្ត-ក្រុងចំនួន ១១ មិនអនុវត្តន៍ការរៀបចំឡើងវិញទេ រួមមានខេត្ត៖ Cao Bang, Dien Bien, Ha Tinh, Lai Chau, Lang Son, Nghe An, Quang Ninh, Thanh Hoa, Son La និងទីក្រុងហាណូយ ទីក្រុង Hue។