គណៈប្រតិភូអន្តរផ្នែកដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Nguyen Thanh Tinh បានចែករំលែកជំហានវិជ្ជមាន និងសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ នៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងសម័យប្រជុំ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Nguyen Thanh Tinh បានឲ្យដឹងថា ក្នុងការបំពេញកាតព្វកិច្ចក្នុងឋានៈជាសមាជិកនៃអនុសញ្ញា វៀតណាមបានបញ្ជូនរបាយការណ៍ជាតិលើកទី៤ ស្តីពីការអនុវត្តអនុសញ្ញានៅចុងឆ្នាំ ២០២៤ ឆ្លើយតបទៅនឹងបញ្ហាកង្វល់របស់គណៈកម្មាធិការសិទ្ធិមនុស្ស។ របាយការណ៍នេះបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍយ៉ាងទូលំទូលាយក្នុងការការពារ និងលើកកម្ពស់សិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ ចាប់តាំងពីវៀត ណាមបានដាក់របាយការណ៍លើកទីបីក្នុងឆ្នាំ ២០១៩ ស្របពេលដែលបញ្ជាក់ពីការអនុលោមរបស់វៀតណាមចំពោះការប្តេជ្ញាចិត្តក្នុងការអនុវត្តរាល់សន្ធិសញ្ញាអន្តរជាតិ។

ដោយមានគោលនយោបាយចាត់ទុកប្រជាជនជាមជ្ឈមណ្ឌល ជាគោល ដៅ និងកម្លាំងជំរុញនៃដំណើរការនវានុវត្តន៍ និងការអភិវឌ្ឍប្រទេសជាតិ វៀតណាមបន្តកែលម្អប្រព័ន្ធច្បាប់ និងគោលនយោបាយស្តីពីសិទ្ធិមនុស្ស។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់វៀតណាម និងសន្ទស្សន៍សមភាព យេនឌ័រ (GEI) ដែលត្រូវបានទីភ្នាក់ងារអង្គការសហប្រជាជាតិចាត់ថ្នាក់ ថា ធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់។ រដ្ឋាភិបាលមានគោលនយោបាយ និងវិធានការជាច្រើនដើម្បីការពារសុខភាពប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជំរុញការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង។ល។ និងអនុវត្តរាល់ការប្តេជ្ញាចិត្តរបស់វៀតណាមក្រោមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស៕