ឯកអគ្គរដ្ឋទូត លោក Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាសំខាន់ (រូបថត៖ Thanh Tuan/TTXVN/អាមេរិក |
លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានចូលរួម និងថ្លែងមតិនៅសម័យពិភាក្សាសំខាន់។
លោកឯកអគ្គរដ្ឋទូត Do Hung Viet បានឲ្យដឹងថា ក្នុងសន្និសីទគណៈ ប្រតិភូវៀតណាមបានសម្តែងនូវទស្សនៈយ៉ាងពេញលេញអំពីការអនុវត្តអនុសញ្ញានេះ ក្នុងនោះមានការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ការដាក់បញ្ជូនឯកសារស្តីពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រដែលលាតសន្ធឹង លើ សពី ២០០ ម៉ាយល៍ របស់វៀតណាមនៅតំបន់សមុទ្រខាងកើត និងកិច្ចខិត ខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារដែនសមុទ្រក៏ដូចជាលើកវិសាលភាពសកលលោក។
ក្រៅពីខ្លឹមសារដូចពោលខាងលើ វៀតណាមក៏សង្កត់ធ្ងន់លើតម្រូវការផ្អែក លើមូលដ្ឋានវិទ្យាសាស្ត្រនៅពេលអនុវត្តវិធានការការពារ និងអភិវឌ្ឍន៍សមុទ្រ និងមហាសមុទ្រ។ ប្រការនេះមានន័យថា ដំណើរការអនុវត្តត្រូវតែផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំពិតប្រាកដ ដើម្បីធានាថា ប្រទេសនានាមានសមត្ថភាព និងលទ្ធភាពទទួលបានបច្ចេកវិទ្យា ដើម្បីទាញយកធនធានពីសមុទ្រ និងមហាសមុទ្រឱ្យបានល្អបំផុត និងប្រកបដោយប្រសិទ្ធភាពបំផុត៕

