ថ្លែងមតិក្នុងសម័យពិភាក្សានេះ ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចាត់ទុកថា ឫសគល់នៃបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន គឺផ្តើមចេញពីការមិនគោរពច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ស្នូលនៃការដោះស្រាយជម្លោះដោយសន្តិវិធី។ វៀតណាមអះអាងសារជាថ្មីនូវគោលជំហរដ៏រឹងមាំ ក្នុងការគាំទ្រពហុភាគីនិយម និងសកម្មភាពរួមដែលដឹកនាំដោយអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់មិនថាតូចឬធំឡើយ ត្រូវគោរពឱ្យបានពេញលេញតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Do Hung Viet ថ្លែងមតិក្នុងពិធីនេះ។ រូបថត៖ Pham Huan/VOV-Washington

ដើម្បីពង្រឹងពហុភាគីនិយម និងសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់អន្តរជាតិ ឯកអគ្គរដ្ឋទូត Do Hung Viet បានផ្តល់អនុសាសន៍ថា បណ្តាប្រទេសត្រូវបន្តការសន្ទនាដោយស្មោះត្រង់ បើកចំហនិងជាក់ស្តែងតាមគ្រប់កាណាលទាំងអស់; អនុវត្តន៍ភាពអត់ធ្មត់ ជៀសវាងសកម្មភាពឯកតោភាគី ឬការប្រើប្រាស់កម្លាំង នៅពេលដែលនៅតែមានឱកាសដើម្បីដោះស្រាយដោយសន្តិវិធី; ទន្ទឹមនឹងនោះ នៅពេលមានវិវាទកើតឡើង ភាគីនានាគួរតែជំរុញយន្តការដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងការប្រើប្រាស់ស្ថាប័នតុលាការអន្តរជាតិ ដើម្បីសម្រេចបានដំណោះស្រាយប្រកបដោយយុត្តិធម៌និងយូរអង្វែង តាមនោះរួមចំណែកពង្រឹងចំណងសន្តិភាព និងមិត្តភាពប្រកបដោយនិរន្តរភាពរវាងបណ្តាប្រទេស និងប្រជាជាតិ៕