នៅក្នុងកិច្ចប្រជុំនោះ មហាសន្និបាតបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីថវិកាសម្រាប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ Abyei (UNISFA Mission) ដែលចរចា និងសម្របសម្រួលដោយវៀតណាម។ នេះជាសេចក្តីសម្រេចចិត្តទី២ ដែលវៀតណាមបានសម្របសម្រួល និងចរចាប្រកបដោយជោគជ័យនៅគណៈកម្មាធិការទី៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី៧៩។ សេចក្តីសម្រេចចិត្តបានអនុម័តលើកញ្ចប់ថវិកាចំនួន ៣១០ លានដុល្លារអាមេរិក ដើម្បីចំណាយប្រាក់បៀវត្សរ៍ បរិក្ខារ ការពិនិត្យព្យាបាលជំងឺ និងការចំណាយផ្សេងៗទៀត ដើម្បីធានាដល់ប្រតិបត្តិការរបស់បេសកកម្ម UNISFA ចាប់ពីខែកក្កដា ឆ្នាំ ២០២៥ ដល់ចុងខែមិថុនា ឆ្នាំ ២០២៦។
សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ VOV |
ក្នុងដំណើរការចរចា នៅចំពោះមុខទស្សនៈនិងសំណើចម្រុះ ពីប្រទេសជាច្រើន ក្នុងនាមជាប្រទេសសម្របសម្រួល វៀតណាមបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយកាត់បន្ថយគម្លាត ជំរុញការសម្របសម្រួលនិងបង្កើតការស្រុះចិត្តគំនិតលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចចិត្ត តាមនោះ ជួយឱ្យសេចក្តីសម្រេចចិត្តដ៏សំខាន់នេះទទួលបានការគាំទ្រពីប្រទេសទាំងអស់នៃគណៈកម្មាធិការទី៥ និងក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត។ លទ្ធផលនេះបន្តបញ្ជាក់ពីការសន្យាជាសមាជិកសកម្ម គួរឱ្យទុកចិត្ត និងមានទំនួលខុសត្រូវ ក៏ដូចជាសមត្ថភាពសម្របសម្រួល ដឹកនាំ និងកិត្យានុភាពរបស់វៀតណាមនៅវេទិកាអង្គការសហប្រជាជាតិ៕

