កម្មាភិបាលនិងមន្ត្រីរដ្ឋការនៃខេត្ត Lao Cai ចូលរួមប្រតិបត្តិការសាកល្បងគំរូក្បាលម៉ាស៊ីនដឹកនាំថ្មី។ (រូបថត៖ VOV) |
“មកដល់ពេលនេះ យើងខ្ញុំបានបំពេញជាមូលដ្ឋាននូវខ្លឹមសារនានា ការងារត្រៀម រៀបចំ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ប្រជាជន និងកម្មាភិបាលមានស្មារតី សោមនស្សរីករាយយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរថ្មី ដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីសម្រេចភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន”។
លោក Pham Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ថ្លែងនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV) |
“នាថ្ងៃទី ២០ មិថុនា ខេត្ត Binh Dinh នឹងដាក់ឲ្យដំណើរការសាកល្បងនូវឃុំ និងសង្កាត់ចំនួន ៥៨ ដែលភាគច្រើនជាមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈ និងអាជ្ញាធរ ឃុំ។ យើងខ្ញុំបានឯកភាពជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ថា នៅថ្ងៃទី ២៥ ខែមិថុនា ខេត្ត Gia Lai ថ្មីទាំងមូលនឹងដាក់ឲ្យដំណើរការនូវឃុំ និងសង្កាត់ សរុបទាំង ១៣៥។ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមិថុនា ប្រព័ន្ធប្រតិបត្តិការឯកសារ នៃខេត្ត Binh Dinh និង Gia Lai នឹងត្រូវបានបិទដើម្បីផ្ទេរប្រព័ន្ធទៅខេត្តថ្មី”៕


