នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារជាមួយ លោក Chen Ji Ning លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ លោក Chen Ji Ning បានអះអាងថា ទីក្រុងសៀងហៃត្រៀមខ្លួនជាស្រេចធ្វើការជាមួយក្រសួង ផ្នែក និង មូលដ្ឋាននានារបស់វៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម សហការយ៉ាងជិតស្និទ្ធលើវិស័យដែលភាគីទាំងពីរបំពេញបន្ថែមឲ្យ គ្នាដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត semiconductors ការកសាង ទីក្រុងឆ្លាតវៃ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ល។ លើសពីនេះ ទីក្រុងសៀងហៃក៏ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ សហប្រតិ បត្តិការនិងជួយគាំទ្រវៀតណាមក្នុងវិស័យគ្រប់គ្រងទីក្រុងទំនើប ការដោះស្រាយបញ្ហា បរិស្ថាន ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ពាណិជ្ជកម្មសេរីផងដែរ៕

