យុទ្ធនារីមួកខៀវវៀតណាមចូលរួមក្នុងការសម្តែង

ការសម្តែងនូវបទភ្លេង ca tru ចម្រៀងប្រជាប្រិយ និងរបាំសំរិទ្ធ ដែលបង្កប់ដោយវប្បធម៌ប្រជាប្រិយនៃភូមិភាគខាងជើង ភាគកណ្តាលនិង ភាគខាងត្បូង ក្នុងពិធីជួបប្រាស្រ័យបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តន្ត្រីនិងការច្រៀងរបស់វៀតណាមបានបន្លឺឡើងនៅកណ្តាលទ្វីបអាហ្រ្វិក រំលឹកអ្នកស្តាប់អំពីវប្បធម៌រាប់ពាន់ឆ្នាំ ធ្វើឱ្យពួកគេរំជួលចិត្ត និងកោតសរសើរ។ អនុសេនីយ៍ឯក Suvdaa កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិមកពីម៉ុងហ្គោលីបានចែករំលែកថា៖ “ការចូលរួមរបស់មិត្តវៀតណាមក្នុងជំនួបប្រាស្រ័យនេះគឺអស្ចារ្យណាស់។ ការសម្តែងពិតជាគួរឲ្យចាប់អារម្មណ៍ ហើយយើងបានឃើញភាពរួសរាយរាក់ទាក់របស់អ្នក។ អរគុណមិត្តវៀតណាម”!

យុទ្ធនារីនៃមន្ទីពេទ្យយោធា កម្រិត ២ លេខ ៦ ក្នុងសម្លៀកបំពាក់អាវផាយ ប្រាស្រ័យទាក់ទងជាមួយមិត្តអន្តរជាតិ
យុទ្ធនារីនៃមន្ទីពេទ្យយោធា កម្រិត ២ លេខ ៦ ក្នុងសម្លៀកបំពាក់អាវផាយ ប្រាស្រ័យទាក់ទងជាមួយមិត្តអន្តរជាតិ

លំហរវប្បធម៌វៀតណាមក៏ត្រូវបានបង្ហាញឡើងវិញយ៉ាងរស់រវើក តាមរយៈមុខម្ហូបជាតិពិសេស ដោយយុទ្ធជនមួកខៀវរៀបចំឡើង។ មុខម្ហូបដូចជា Cha gio នំបញ្ចុក នំអន្សម ប្រហិត ... ត្រូវបានមិត្តភក្តិអន្តរជាតិសរសើរមិនដាច់ពីមាត់ ពេលរីករាយទទួលទាន។ ថ្វីត្បិត គ្រាន់តែជាមុខម្ហូបប្រចាំថ្ងៃក៏ដោយ ប៉ុន្តែពោរពេញដោយរសជាតិស្រុកកំណើត ថែមទាំងបង្ហាញពីភាពប៉ិនប្រសប់ និងការស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់យុទ្ធជនមួកខៀវ វៀតណាមផងដែរ។

មិនត្រឹមតែអនុវត្តបានល្អក្នុងភារកិច្ចវិជ្ជាជីវៈពេទ្យប៉ុណ្ណោះទេ យុទ្ធជនពេទ្យម្នាក់ៗនៅទីនេះគឺជា “ឯកអគ្គរដ្ឋទូតវប្បធម៌” រួមចំណែកបន្តរឿងសន្តិភាព និងមិត្តភាពមនុស្សធម៌ ស្របតាមស្មារតី និងទំនួលខុសត្រូវដែលវៀតណាមនាំយកមកជាមួយតួនាទីជាសមាជិកសកម្មនៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕