(VOVworld) - នាព្រឹកថ្ងៃទី៨ សីហា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត
ណាម បានរៀបចំពិធីបង្ហូតទង់អាស៊ាននិងទង់ជាតិវៀតណាមក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍លើកទី៤៧នៃទិវាបង្កើតសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
(៨ សីហា ១៩៦៧-៨ សីហា ២០១៤) និងលើកទី១៩នៃទិវាវៀតណាមចូលរួមអាស៊ាន
(២៨ កក្កដា ១៩៩៥-២៨ កក្កដា ២០១៤)។
![]() |
| ពិធីបង្ហូតទង់អាស៊ាននិងទង់ជាតិវៀតណាមនៅទីស្ដីការរបស់ក្រសួងការបរទេសវៀតណាម |
ក្នុងថ្ងៃនេះដែរ បណ្ដាប្រទេសសមាជិកក្នុងប្លុកអាស៊ាន នឹងសុទ្ធតែរៀបចំពិធីបង្ហូត
ទង់អាស៊ានផងដែរ សំដៅបង្ហាញច្បាស់នូវការប្ដេជ្ញាចិត្ត និងឆន្ទៈកសាងសហគមន៍
អាស៊ាននាឆ្នាំ២០១៥។ទង់អាស៊ានជានិមិត្តរូបរបស់ចំណងសាមគ្គីភាព បណ្ដាគោល
ការណ៍ និងការខិតខំប្រឹងប្រែងរបស់អាស៊ាន។ទង់នេះ ក៏សំដែងសហគម៍អាស៊ាន១
ដ៏ស្ថិរភាព សន្តិភាព សាមគ្គីភាពនិងសកម្មទៀតផង។
ក្នុងថ្ងៃដ៏ដែល ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី ក៏បានរៀបចំពិធីបង្ហូតទង់
អាស៊ាន និងទង់ជាតិវៀតណាម។
![]() |
| បណ្ដាកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីចូលរួមពិធីនេះ (រូបថត៖TTXVN) |
ថ្លែងមតិនៅពិធីនេះឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Nguyen Hong
Thao បានសំដែងក្ដីសង្ឃឹមថា ដោយមានការប្ដេជ្ញាចិត្តនិងការខំប្រឹងប្រែងដោយឥត
ឈប់ឈរ របស់ប្រទេសសមាជិកនានាសហគមន៍អាស៊ាន១ដ៏សាមគ្គីភាព សកម្ម
និងរឹងមាំ នឹងត្រូវបានកសាងជោគជ័យនាឆ្នាំ២០១៥។លោក Nguyen Hong Thao ក៏
បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល១៩ឆ្នាំចូលរួមអាស៊ានវៀតណាម បានមានការ
រួមវិភាគទានដ៏សកម្ម ប្រកបដោយប្រសិទ្ធិភាពក្នុងសកម្មភាពរបស់អាស៊ាន និង
កំពុងបន្តប្រកៀកស្មាជាមួយប្រទេសអាស៊ាននានា ខិតខំប្រឹងប្រែងអនុវត្តគោលដៅ
ក្នុងបណ្ដាដំណាក់កាលនាពេលអនាគត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


