![]() |
| ជំនួបសន្ទនាជាន់ខ្ពស់រវាងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុ និងធនាគារពិភពលោក(VOV) |
(VOV)_ ជំនួបសន្ទនាជាន់ខ្ពស់រវាងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ
អំពីបំរ៉ែបំរួលអាកាសធាតុ និងធនាគារពិភពលោក ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២៥ សីហា នៅរដ្ឋធានីហាណូយ ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung
Hai អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុ និងលោក
ស្រី Rachel Kyte នាយិការងធនាគារពិភពលោក ទទួលបន្ទុកវិស័យបំរ៉ែបំរួលអាកាស ធាតុ ធ្វើជាសហអធិបតី។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីHoang Trung Hai បាន
លើកច្បាស់ថា៖ វៀតណាមកំពុងសកម្មជំរុញខ្លាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ និងផ្លាស់ប្តូររូបសណ្ឋានកំណើន ពង្រីកសក្ដានុភាព ឧត្តមភាព ដើម្បីលើកកំពស់ប្រសិទ្ធិភាព និងការប្រកួតប្រជែងជាតិ។ ក្នុងតួនាទីជាថ្នាក់ដឹកនាំ បេសកជនពិសេស អំពីបំរ៉ែបំរួលអាកាសធាតុនៃធនាគារពិភពលោក លោកស្រី
Rachel Kyte បានអះអាងថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះគឺ សំដៅ
ស្រាវជ្រាវស្ថានភាពជាក់ស្ដែងអំពីការជះឥទ្ធិពល និងគ្រោះអាសន្នរបស់ បំរ៉ែបំរួល អាកាសធាតុ ចំពោះវៀតណាម…។លៗ នៅទីនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់
ចំពោះ រាល់លទ្ធផលដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការ និងមានគោលបំណង បន្តបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការនេះ ដើម្បីជួយឧបត្ថម្ភវៀតណាម
កាត់បន្ថយភាពក្រីក្រប្រកបដោយជោគជ័យ ទប់ទល់នឹង បំរ៉ែបំរួលអាកាសធាតុ ជំរុញកំណើនបៃតង ឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

