![]() |
| មហោស្រពអន្តរជាតិក្បាច់គុណបុរាណវៀតណាម២០១៤ត្រូវបានប្រារព្វឡើងនៅខេត្ត Binh Dinh(VOV) |
(VOV5)_ មហោស្រពអន្តរជាតិក្បាច់គុណបុរាណវៀតណាម លើកទី៥ Binh Dinh ២០១៤ ដោយមានប្រធានបទ៖ អភិរក្សារនិងពង្រីកក្បាច់គុណបុរាណវៀត ណាម ត្រូវបានប្រារព្វឡើង នារាត្រីថ្ងៃទី១ សីហា នៅទីក្រុង Quy Nhon (ភាគ កណ្ដាលវៀតណាម)។ ចូលរួមមហោស្រពលើកនេះមានគ្រូក្បាច់គុណ និងអ្នក ក្បាច់គុណចំនួន១៥០០នាក់ មកពីក្រុមក្បាច់គុណចំនួនជាង១២០ នៅក្នុងនិង
ក្រៅប្រទេស។ ក្នុងក្របខ័ណ្ឌមហោស្រពលើកនេះ មានបណ្ដាកម្មវិធីសម្ដែង
សិល្បះ ការប្រកួតនិងសម្ដែងក្បាច់គុណ …ជាដើម។ ថ្លែងមតិនៅក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Hoang Tuan
Anh បានសង្កត់ធ្ងន់ថា៖ មហោស្រពលើកនេះគឺជាឱកាស១ដើម្បីតភ្ជាប់ខេត្ត
Binh Dinh ជាមួយវិនិយោគិន តភ្ជាប់ Binh Dinh ជាមួយមិត្តភក្តិនៅក្នុងនិង
ក្រៅប្រទេសបើកចេញដំណាក់កាលថ្មីក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
ពិសេស គឺក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។
នាបច្ចុប្បន្ន ក្បាច់គុណបុរាណវៀតណាមបានមានវត្តមាននៅលើគ្រប់
ទិសទីលើពិភពលោក និងមានអ្នកហាត់រៀនជាច្រើន។ មហោស្រពលើក នេះមានបរិមាណគ្រូក្បាច់គុណ និងអ្នកក្បាច់គុណបរទេសចុលរួមច្រើន
បំផុតតាំងពីមុនមក។ គ្រូក្បាច់គុណ Natali Nicokosheva ក្រុមក្បាច់គុណ
រុស្ស៊ីបានអោយដឹងថា៖
“ ចំពោះយើងខ្ញុំ មកដល់ Binh Dinh ជាការត្រឡប់មកប្រភពដើម
ពោពេញទៅដោយអត្ថន័យ។ ការហ្វឹកហាត់ក្បាច់គុណបុរាណវៀតណាម
ពីច្រើនឆ្នាំមក យើងខ្ញុំឃើញថា នេះគឺជារបៀបមួយដើម្បីហ្វឹកហាត់ស្មារតី
និងកម្លាំងពលំមានប្រសិទ្ធិភាពច្រើន។វាជួយឧបត្ថម្ភយើងខ្ញុំឆ្លងកាត់ការលំ
បាកជាច្រើន ដើម្បីរស់នៅសុខសាន្តត្រាណ និងមានផលប្រយោជន៍សំរាប់សង្គម៕”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

