(VOV)_នាព្រឹកថ្ងៃទី ៩ មេសា (គឺថ្ងៃទី១០ ខែទី៣ គិតតាមច័ន្ទគតិ) នៅមណ្ឌល
កេរ្តិ៍ដំណេលប្រវត្តិសាស្ត្រជាតិវិហារ ស្តេចHung ខេត្ត Phu Tho (ភាគខាងជើង វៀត ណាម) និងខេត្តចំនួន៤ តាងនាមអោយ​​​ភាគ​ខាងជើង ភាគកណ្ដាល ភាគខាងត្បូង
វៀត ណាមរៀបចំពិធីអូចធុប រំលឹកគុណ​បណ្ដាស្តេចHung ។ អញ្ជើញចូលរួមពិធីនេះ
មានសាជិក​ការិយាល័យ​នយោបាយ និងជាសមាជិកអចិន្ត្រៃយ៍គណៈលេខា​ លោក
Le Hong Anh សមាជិក​ការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការរណ​
សិរ្យ​មាតុ​ភូមិមជ្ឈឹមវៀតណាម លោក Nguyen Thien Nhan រួមជា​មួយ​ដំណាងបណ្ដា ក្រសួង ស្ថាប័នមជ្ឈឹម និងប្រជាជនគ្រប់ស្រទាប់។

ពិធីបុណ្យវិហារស្តេចHung(laodong)

បន្ទាប់ពីពិធីការនានា នាថ្ងៃនេះដែរ ​សកម្មភាព ​ផ្សេងៗទៀត ដូចជា៖ ប្រកួត
វេចនំ អន្សោម នំ Day វាយស្គរស្ពាន់…។ល។ក៏បានរៀបចំឡើងផងដែរ។​​ពិសេស ក្នុង
ផ្នែកបុណ្យ ឆ្នាំនេះមានការចូលរួមរបស់ខែត្តចំនួន៣៤គឺ៖ Bac Ninh, Quang Binh, Vinh
Long និង Long An ហើយនាំមកនូវឈូត​សម្ដែង​សិល្បះដ៏វិសេសវិសាល ដូចជា៖
ច្រៀង Don Ca tai Tu ច្រៀង Quan Ho …។ល។

នាព្រឹកថ្ងៃទី ៩ មេសា នៅខ័ណ្ឌទី​៩ ទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម)
បាន ប្រព្រឹត្តទៅពិធីអូចធុប​ រំលឹកគុណបណ្ដា ស្តេចHung​ និងត្រូវបានរៀបចំឡើង តាមរបៀបប្រពៃណី។ រួមជាមួយនោះ នៅទីនេះនៅប្រព្រឹត្តទៅសកម្មភាព វប្បធម៌ ជាច្រើនទៀតផង ដួចជា៖ សម្ដែង​សិល្បះ សម្ដែងក្បាច់គុណប្រពៃណី …។ល។

មុននោះ នាយប់ថ្ងៃទី៨ មេសា នៅទីក្រុង Can Tho ( ភាគខាង​ត្បូង​វៀត​ណាម) បានរៀបចំកម្មវិធីសិល្បះ ឆ្ពោះទៅទិវារំលឹកគុណ បណ្ដា​ស្ដេច​ Hung និងទទួលប័ណ្ណ
ស្ងើច សរសើរ សិល្បះ Don Ca Tai Tu។ ​កម្មវិធីមានប្រធានបទ៖​ពីស្គរស្ពាន់ទៅដល់
ច្រៀង Don Ca Tai Tu ។ ក្នុងពិធីថ្នាក់ដឹកនាំប្រគល់ប័ណ្ណទទួលស្គាល់របស់
UNESCO ទទួល ស្គាល់ច្រៀង Don Ca Tai Tu ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់
មនុស្សជាតិ សំរាប់ផ្នែកវប្បធម៏តំបន់។

ក៏ក្នុងក្របខ័ណ្ឌពិធីបុណ្យវិហារស្តេចHung ឆ្នាំ២០១៤នេះ នា រសៀលថ្ងៃទី ៨ មេសា គណប្រតិភូជនវៀតណាមនៅឯបរទេសចំនួន ៧០នាក់ មកពីប្រទេសនិង
តំបន់ដែនដី​ជាង២០ លើទូទាំង ពិភពលោក បានមានវត្តមាននៅវិហារស្ដេច Hung
ខេត្ត Phu Tho ដើម្បីអូចធុប រំលឹកគុណបណ្ដាស្ដេច Hung។ លោក Pham Minh Tien
ជនវៀតណាម នៅប្រទេសអូស្ត្រាលី បានអោយដឹងថា៖

“ ត្រូវបានចូលរួមពិធីលើកនេះ ​គណប្រតិភូយើងខ្ញុំនិង​ជនវៀត ណាមនានា
ដែល កំពុងរស់នៅនៅឯបរទេស សប្បាយរីករាយនាស់ និងជានិច្ចកាលឆ្ពោះទៅ
ស្រុកកំណើត។ ជនវៀតណាមនៅឯបរទេសគ្រប់រូប សុទ្ធតែមានគោលបំណង
រួមវិភាគចូលក្នុង ការកសាងស្រុកកំណើត ដើម្បីប្រទេសវៀតណាមកាន់តែសម្បូ
រុងរឿងពីមួយ ថ្ងៃទៅមួយថ្ងៃ៕”