![]() |
| ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហ្សឺណែវ ១៩៥៤ |
(VOV)_ កិច្ចព្រមព្រៀង ហ្សឺណែវ ស្ដីពីការបញ្ចប់សង្គ្រាមនៅវៀតណាមត្រូវ
បានចុះហត្ថលេខាមុននេះ ៦០ឆ្នាំ ។ ក្នុងកិច្ចព្រមព្រៀងនេះ បារាំងបានទទួលស្គាល់ជាផ្លូវការនូវខឿនឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់វៀតណាម និងដកទ័ពចេញពីវៀតណាម។ ស្ដីពីព្រឹទ្ធិការណ៍ប្រវត្តិសាស្ត្រនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានចាត់ទុកថា៖
“ នៅសន្និសីទ ហ្សឺណែវ វៀតណាមបានធ្វើអ្វីៗទាំងអស់ដើម្បីធានាផល្បរ
យោជន៍ជាតិ ផលប្រយោជន៍ខ្ពស់បំផុតរបស់វៀតណាម នោះគឺបង្ខំបារាំងត្រូវ
ទទួលស្គាល់ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី។ នេះគឺជាមេរៀនធំបំផុត និងសំខាន់បំផុតដែលត្រូវបានដកស្រងពីសន្និសីទហ្សឺណែវ ១៩៥៤ ស្ដីពីការបញ្ចប់សង្គ្រាមនៅវៀតណាម។”
ពីការចរចារដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហ្សឺណែវ ១៩៥៤
ស្ដីពីការបញ្ចប់សង្គ្រាមនៅវៀតណាម ជាលទ្ធផលសំខាន់នៃការតស៊ូរបស់ប្រ
ជាជនទាំងមូល លើគ្រប់ជ្រុងជ្រោយ របស់បណ្ដាជ័យជំនះដ៏ភ្លឺស្វាង ជាជ័យជំនះរបស់ការដឹកនាំដ៏វៀងវៃ របស់បក្សកម្មុយនីស្តវៀតណាម និងរដ្ឋាភិបាល
វៀតណាមនាគ្រានោះ។ កិច្ចព្រមព្រៀង ហ្សឺណែវ ១៩៥៤ ជាលទ្ធផលនៃផែន
មហាសាមគ្គីប្រជាជនទាំងមូល កងទ័ពទាំងមូល និងសាមគ្គីភាពអន្តរជាតិទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

