![]() |
| កិច្ចប្រជុំ ARF ឆ្នាំនេះនឹងក្ៅឡើងដោយសារបញ្ហាសមុទ្រខាងកើត (រូបថតៈ AFP) |
(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិកឲ្យ
ដឹងថា ភាពតានតឹងនៅសមុទ្រខាងកើតនឹងជាប្រធានបទសំខាន់១ក្នុងចំណោម
ប្រធានបទ នៃវេទិកាតំបន់អាស៊ាន ARF ២០១៤ ដែលនឹងប្រព្រឹត្តទៅនៅមីយ៉ាន់
ម៉ានាពេលខាងមុខ។ នេះជាសេចក្តីប្រកាសរបស់ឧបការីរដ្ឋមន្រ្តីការបរទេសអា
មេរិកទទួលបន្ទុកបណ្តាបញ្ហាអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក Daniel Russel ក្នុងសន្និ
សីទ កាសែតនៅទីក្រុងវ៉ស៊ីនតោន នាព្រឹកថ្ងៃទី៥សីហា (តាមម៉ោងតំបន់)។លោក
Russel ឲ្យដឹងថា ក្នុងវេទិកាលើកនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នឹងលើកឡើងអំពីការព្រួយបារម្ភរបស់អាមេរិក អំពីសភាពការនៅសមុទ្រ ខាង
កើត ក៏ដូចជាចែករំលែកទស្សនៈរបស់អាមេរិកអំពីគោលការណ៍បញ្ជាណែនាំ ទូទៅដើម្បីអនុវត្តន៍សម្រាប់ភាគីនានាក្នុងកាដោះស្រាយជំលោះ។ លោក Daniel
Russel បានសង្កត់ធ្ងន់ថា៖
“អាមេរិករក្សាគោលជំហរអព្យាក្រិត ក្នុងបញ្ហាអធិបតេយ្យភាព ប៉ុន្តែមិនធ្វើ
ជា អព្យាក្រិតក្នុងរាល់បញ្ហាទាក់ទិនដល់ការប្រព្រឹត្តរបស់ភាគីនានាឡើយ។ប្រ
កានេះ មាន័យថា ភាគីទាក់ទិននានា មានភារកិច្ចបង្ហាញច្បាស់នូវការទាមទារ
អធិបតេយ្យភាពរបស់ខ្លួនឲ្យស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា
អ.ស.បស្តីពី ច្បាប់សមុទ្រ ១៩៩២ (UNCLOS)”។
លោក Russel ក៏ឲ្យដឹងដែរថា លោក John Kerry នឹងមានការចែករំលែក ទស្សនៈអំពីភាពចាំបាច់ក្នុងការជម្រុញ និងសុក្រិតក្រមប្រតិបត្តិរបស់ភាគីនានា
នៅ សមុទ្រខាងកើតរវាងអាស៊ានជាមួយចិន សំដៅបន្ថូស្រាលភាពតានតឹង
នាបច្ចុប្បន្ន នៅសមុទ្រខាងកើត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

