![]() |
| សិក្ខាសាលា៖៨៥ឆ្នាំសហជិពវៀតណាម-បណ្ដាតំលៃចីរភាព(baomoi.com) |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៨៥នៃទិវាបង្កើតសហជិព
វៀតណាម (ថ្ងៃទី ២៨ កក្កដា ឆ្នាំ ១៩២៩-ថ្ងៃទី ២៨ កក្កដាឆ្នាំ ២០១៤)នាព្រឹកថ្ងៃទី ២២ កក្កដា នៅរដ្ឋធានីហាណូយសហភាពពលករវៀតណាម បានរៀបចំ សិក្ខា
សាលា ដោយប្រធានបទ៖ ៨៥ឆ្នាំ សហជិពវៀតណាម-បណ្ដាតំលៃចីរភាព។ នៅទី
នេះ បណ្ដាដំណាងបានចាត់ទុកថា៖ ត្រូវលើកកំពស់សមត្ថភាពនៃអង្គការសហជិព
មូល ដ្ឋាន ប្រមូលផ្តុំជំរុញខ្លាំងសកម្មភាពនានា ដើម្បីអភិវឌ្ឍន៍សមាជិកសហជិព ផ្លាស់ប្តូរថ្មីខ្លឹមសារ របៀបបណ្ដុះបណ្ដាល បំប៉ន់កម្មាភិបាលសហជិព…។ល។
លោក Pham The Duyet អតីតប្រធានសហភាពពលករវៀតណាម បានចាត់ទុកថា៖
“ អង្គការសហជិពដើរតួនាទីដ៏សែនសំខាន់ខាងនយោបាយ ក្នុងការកសាងផែនមហាសាមគ្គីជាតិទាំងមូល កសាងបក្ស។ ដូច្នេះ ចំណេះដឹងខាងនយោ បាយ របស់វណ្ណកម្មកម្មករ ពលករ និងអត្តចរិតរបស់វណ្ណកម្មករឧស្សាហកម្មត្រូវបាន
លើកកពស់។ ជាដំណាងអោយវណ្ណកម្មករ អង្គការសហជិពមិនគ្រាន់តែចូលរួមការ គ្រប់គ្រងតាមបណ្ដាគោលនយោបាយប៉ុណ្ណោះទេ ថែមទាំង ត្រូវកសាងវណ្ណកម្មករ រឹងមាំពីមូលដ្ឋាន យល់ដឹងច្បាស់អំពីរាល់កំហិត អយុត្តិធម៌ ដើម្បីរួមចំណែកកសាង
គោល នយោបាយអោយត្រឹមត្រូវ និងការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់កម្មករដែរ៕”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

