(VOVworld)-នាព្រឹកថ្ងៃទី៩ឧសភា នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ភាគ
កណ្តាលវៀតណាម សម្ព័ន្ធសមាគមនេសាទត្រីឃុំ An Hai និង An Vinh បានប្រឆាំង
ជំទាស់ចំពោះសកម្មភាពរបស់ចិនក្នុងការបញ្ចូនស្ថានីយ៍ខួងប្រេងHaiynan Shiyou
-981ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម
ព្រមទាំងអំពាវនាវអ្នកនេសាទច្បាមជាប់សមុទ្រជាបន្ត ដើម្បីនេសាទត្រី ការពារ
អធិបតេយ្យភាព បូរណភាពដែនដីរបស់វៀតណាម។
![]() |
| អ្នកនេសាទ Ly Son ប្រឆាំងទំទាស់ចំពោះការដែលចិនបញ្ចូនខួង ប្រេង HD-981 ចូលតំបន់សមុទ្រវៀតណាម (រូបថតៈ baomoi.com) |
លោក Nguyen Quoc Chinh ប្រធានសម្ព័ន្ធសមាគមអ្នកនេសាទឃុំ An Hai ស្រុក
Ly Son ខេត្ត Quang Ngai បានលើកច្បាស់ថា៖
“នេះជាសកម្មភាពខុសឆ្គង និងស្របច្បាប់ស្តីពីសមុទ្រអន្តរជាតិ។ ភាគីចិនមាន
កាយវិការ សកម្មភាពរារាំងនិងគំរាមកំហែងដល់ជិវិតនិងទ្រពសម្បត្តិរបស់អ្នកនេ
សាទវៀតណាម។ ប៉ុន្តែសកម្មភាពទាំងនោះ មិនធ្វើឲ្យអ្នកនេសាទ Ly Son យើងខ្ញុំ
នឿយ ណាយចិត្តឡើយ ហើយអ្នកនេសាទ Ly Son ប្តេជ្ញាច្បាមជាប់សមុទ្រ ការពារ អធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេសវៀតណាមទៅវិញ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

