| ជំនួបសន្ទនា (http://www.molisa.gov.vn/) |
(VOV)_នាថ្ងៃទី ៣១ មិនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅជំនួបសន្ទនា
ស្ដីពី៖ បង្កើនការចូលរួមរបស់នារីនិងកុមារី ក្នុងប្រព័ន្ធសុខុមាលភាពសង្គម៖ អាទិភាពសមរាប់ការអភិវឌ្ឍន៍។
ថ្លែងមតិនៅទីនេះ លោកស្រី Pham Thi hai Chuyen រដ្ឋមន្ត្រីក្រសួងការងារ
យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានសង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍន៍ប្រព័ន្ធ
សុខុ មាលភាពសង្គម ជាអាទិភាព១ក្នុងចំណោមអាទិភាពជួរមុខ ក្នុងយុទ្ធ សាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម។ ទន្ទឹមនឹងនោះ បក្ស រដ្ឋវៀតណាម
ក៏យកចិត្ត ទុកដាក់ជាខ្លាំង ចំពោះបញ្ហាសមភាពភេទដែរ។
រីឯ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិ
UN Women លោកស្រី Phumzile Mlambo Ngcuka បានសន្យាថា៖ UN Women នឹងបន្តជួយឧបត្ថម្ភរាល់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការ
បង្កើនសុខុមាលភាពសង្គម និងសមភាពសង្គម។
បណ្ដាដំណាងផ្សេងៗទៀត ក៏បានផ្តល់មតិចំពោះរាល់ខ្លឹមសារ ដូចជា៖ គោលនយោបាយច្បាប់ ស្ដីពីសមភាពភេទ និងបណ្ដាការរួមវិភាគទាន ដើម្បី កែលំអរបរិស្ថានធ្វើការសំរាប់នារី ច្បាប់ស្ដីពីសមភាពភេទ…ជាដើម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
